លេខ​អាវ​ល្អ​ពីរ​ដែល​ទំនេរ​សម្រាប់ Havertz ហើយ​នេះ​ឈុត ១១ រូប​នៅ Chelsea ​ប្រសិន​ចរចា​ត្រូវរ៉ូវ

ចចាមអារ៉ាម​ជុំវិញ​ការ​មក​ដល់​របស់ Kai Havertz នៅ​ទឹកដី Stamford Bridge គឺ​កាន់​តែ​ផ្ទុះ​ខ្លាំង​ឡើង​នា​រយៈ​ពេល​ចុង​ក្រោយ​នេះ។ ប្រសិន​ការ​ចរចា​អាច​ប្រព្រឹត្តិ​ទៅ​ដោយ​ជោគជ័យ ហើយ Havertz មិន​ចង់​ប្រើ​ជាន់​លេខ​អាវ​ ២៩ ដែល​កំពុង​ប្រើប្រាស់​ដោយ​សំណាក់​កីឡាករ Fikayo Tomori នៅ Chelsea នោះ​មាន​លេខ​អាវ ២ ផ្សេង​ទៀត​ដែល​បម្រុង​នឹង​ទំនេរ។

ជា​អាវ​លេខ ១០ និង​លេខ ១១ របស់ Willian និង Pedro ដែល​ពួក​គេ​ត្រូវ​ផុត​កុងត្រា​នៅ​បញ្ចប់​រដូវ​កាល ២០១៩/២០ នេះ។ ដោយឡែក​សម្រាប់​អាវ​លេខ ៧ ដែល​ជានិច្ចកាល​រមែង​ឃើញ Havertz ប្រើ​នៅ​ជម្រើស​ជាតិ​គឺ​គ្រោង​ជាប់​ឈ្មោះ​របស់ N’Golo Kante តាំង​ពី​ជាង ៤ ឆ្នាំ​មុន​រួច​មក​ហើយ។

បង្វែរ​ទៅ​ឈុត ១១ នាក់​ល្អ​បំផុត ដែល Chelsea អាច​ដាក់​ឲ្យ Havertz ចូល​លេង​នោះ​គឺ​នៅ​តំណែង​ប្រយុទ្ធ​កណ្តាល អម​ដោយ​ស្លាប​ឆ្វេង Odoi និង​ស្លាប​ស្តាំ Pulisic រី​ឯ​បម្រើ​ប្រយុទ្ធ​ដាក់​ជើង​ថ្មី Ziyech។ នៅ​បម្រើ​ការពារ​គឺ​មិន​អាច​រំលង​បាន​ជាមួយ Kovacic និង Kante ហើយ​ការពារ​ក្រោម ៤ មាន Alonso, Rudiger, Zouma និង James អម​ដោយ​អ្នកចាំទី​ដៃ​ទី​មួយ Kepa ផងដែរ៕

ប្រភព៖ Sportsmole

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT