Setien ​ថា Messi ​អាច​លេង​បាន​ទល់ Mallorca ​ប៉ុន្តែ Suarez ​…

លោក Setien ​អ្នក​ចាត់ការ​ក្រុម Barcelona ​បាន​បញ្ជាក់​ច្បាស់​ថា Lionel Messi ​ជា​សះស្បើយ​ពី​របួស​ហើយ ​និង​អាច​ចូល​លេង​បាល់ទល់​ក្រុម Mallorca ​នៅ​ចុង​សប្ដាហ៍​នេះ​។

​ក្របខណ្ឌ La Liga ​នឹង​បើក​ដំណើរ​ការ​វិញ​ហើយ​ចាប់​ពី​ចុង​សប្ដាហ៍​នេះ​ទៅ។ ​ដោយ​ក្រុម Barcelona ​នឹង​ត្រូវ​ប៉ះ​ជាមួយ​ក្រុម Mallorca ​។ ​ជំនួប​នេះ​ដែរ ដំបូង​ឡើយ​គេ​មិន​ទាន់​ច្បាស់​ថា​ប្រធាន​ក្រុម Messi ​បាន​ចូល​លេង​ឬ​អត់​នោះ​ទេ ​ព្រោះ​រូប​គេ​មាន​របួស។ តែ​ដោយសារ​តែ​ចូល​ហាត់​ជាមួយ​ក្រុម​វិញ​បាន​ហើយ ​ទើប​បាន​ជា​លោក Setien ​ជឿ​ជាក់​ថា​ខ្សែ​ប្រយុទ្ធ​អាហ្សង់ទីន​អាច​ចូល​លេង​បាន។

​ដោយ​ឡែក​សម្រាប់ Suarez ​វិញ ​លោក​មិន​ទាន់​ប្រាកដ​ថា​អាច​លេង​ពេញ​ឬ​យ៉ាង​ណា​ឡើយ ប៉ុន្តែ​កីឡាករ​អ៊ុយរុយហ្គាយ ​នឹង​មាន​នាទី​ដើម្បី​លេង​មិន​ខាន ​ព្រោះ​រូបគេ​ខកខាន​ប្រកួត​ជា​ច្រើន​ខែ​មក​ហើយ៕ប្រភព Marca

  • Setien ​ថា Messi ​អាច​លេង​បាន​ទល់ Mallorca ​ប៉ុន្តែ Suarez ​…