អតីតមិត្តរួមទ្រនំចាស់នៅ Sporting Lisbon គឺលោក Rodrigo Tello បាននិយាយថា Cristiano Ronaldo គឺជាប្រភេទមនុស្សដែលចូលចិត្តការប្រកួតប្រជែងគ្រប់បែបយ៉ាងដូចទៅនឹងវីរបុរសបាល់បោះនៅក្រុម Chicago Bulls លោក Michael Jordan។
Tello ដែលបានចាយពេល ៦ ឆ្នាំចន្លោះឆ្នាំ ២០០១-០៧ បានប្រាប់ Record៖ “ខ្ញុំធ្លាប់បានមានឱកាសរួមក្រុមជាមួយកីឡាករដ៏អស្ចារ្យដូចជាគាត់ ដោយការគិតរបស់ Cristiano Ronaldo កាលនោះគឺខុសពីយុវជនស្រករ ១៧ ឆ្នាំឯទៀតៗទាំងស្រុង”។
លោកបន្ថែមថា៖ “Ronaldo គេបានធ្វើឲ្យខ្ញុំនឹកដល់លោក Michael Jordan ជាប្រភេទមនុស្សប្រកួតប្រជែងគ្រប់បែបយ៉ាង រហូតដល់ថ្ងៃប្រកួតគាត់ថែមទាំងបើកការហ្វឹកហាត់ជាលក្ខណៈបុគ្គលទៀតផង”។
បញ្ជាក់ថាផ្នែកកាយសម្បទារបស់ Ronaldo នៅតែរឹងមាំខ្លាំង សម្រាប់វ័យ ៣៥ ឆ្នាំនេះ ដោយសូម្បីតែ De Ligt ដែលជាយុវជនស្រករក្រោយនៅ Juventus ក៏សរសើរកីឡាករព័រទុយហ្គាល់មិនដាច់ពីមាត់ផងដែរ៕
ប្រភព៖ Goal