ក្រុម Real Madrid បានប្រកាសកាលពីម្សិលមិញនេះថាខ្សែការពារ Nacho បានរងរបួសសាច់ដុំជើងខាងស្ដាំ ដែលវានឹងធ្វើឱ្យរូបគេមិនអាចលេងបានទេនៅពេលបើកឆាក La Liga វិញ។
ក្រុម Real Madrid បានប្រកាសទៀតថារបួសរបស់ Nacho នេះ អាចនឹងធ្វើឱ្យរូបគេអវត្តមានពី២ទៅ៣សប្ដាហ៍ឯណោះ។ ដោយការរបួសកីឡាករសំខាន់របស់ក្រុមម្នាក់នេះ នឹងធ្វើឱ្យមានការប្រែប្រួលក្នុងទម្រង់លេងរបស់លោក Zidane ដែលត្រៀមសម្រាប់បើករដូវកាលវិញខាងមុខ។ តាមគម្រោង Zidane នឹងធ្វើការឆ្លាស់កីឡាករគ្នាលេង ព្រោះថាការត្រលប់មកវិញនេះ នឹងធ្វើឱ្យការប្រកួតញឹកគ្នាខ្លាំងមែនទែន តម្រូវឱ្យកីឡាករទាំងអស់ត្រៀមលក្ខណៈចូលលេង។
បច្ចុប្បន្ននេះ ក្រុម Real Madrid មានកីឡាករ២នាក់បានរងរបួសគឺខ្សែការពារ Nacho និងខ្សែប្រយុទ្ធ Luka Jovic ។ តែសំណាងដែរ Eden Hazard និង Asensio បានត្រលប់មកជួយក្រុមពេញលេញវិញហើយសម្រាប់ការប្រកួតដែលនៅសល់នារដូវកាលនេះ។ ក្របខណ្ឌ La Liga នឹងបើកការប្រកួតវិញនៅចុងសប្ដាហ៍នេះហើយ ក្រោយខកខាន៣ខែដោយសារ Covid-19 ៕ប្រភព Marca