Chelsea ​ចង់​បាន​ Havertz ​ទៀត​មក​លេង​ជាមួយ Werner ​

​ក្រុម Chelsea ​សម្លឹង​ឃើញ​កីឡាករ Kai Havertz ​ម្នាក់​ទៀត ដែល​ក្រុម​ចង់​បាន​និង​ដាក់​តម្លៃ​ទិញ​យក ដើម្បី​បាន​មក​លេង​ជាមួយ Werner ​។

​មាន​ប្រភព​ជា​ច្រើន​ជឿ​ជាក់​ថា Chelsea ​បាន​យល់​ព្រម​ទិញ​យក Werner ​បាន​ហើយ​ពី​ក្រុម Leipzig ​ក្នុង​តម្លៃ​៥៣​លាន​ផោន ​ដោយ​គ្រាន់​តែ​ចាំ​ដល់​ពេល​ប្រកាស​ផ្លូវការ​ប៉ុណ្ណោះ។ ​ក្រោយ​ពី​ស្ងាត់​ការ​ចុះផ្សាយ​នោះ​ទៅ ពេល​នេះ ក៏​ស្រាប់​តែ​មាន​ដំណឹង​មក​ថ្មី​មួយ​ទៀត គឺ​ក្រុម​របស់​លោក Lampard ​ទាក់ទង​ចង់​បាន​ Kai Havertz ​ពី​ក្រុម Bayer Leverkusen ​ទៀត​ហើយ។

ខ្សែ​ប្រយុទ្ធ​វ័យ​ក្មេង​របស់​អាល្លឺម៉ង់​ខាង​លើ​នេះ ​កំពុង​ត្រូវ​បាន​ក្លឹប​ជា​ច្រើន​ប្រជែង​គ្នា​យក។ ​សម្រាប់​ក្រុម​តោ​ខៀវ ​វិញ​ចង់​បាន​ដែរ ​ដោយ​បាន​ដាក់​តម្លៃ​ខ្លួន​គេ​ដល់​ទៅ​៧១​លាន​ផោន​។ ​តែ​តម្លៃ​នេះ ​នៅ​មិន​ទាន់​ប្រាកដ​ថា​ពិត​ជា​ទិញ​បាន​ឬ​អត់​ឡើយ ព្រោះ​ក្រុម​ធំ​ៗ​ជា​ច្រើន​ចង់​ដាក់​តម្លៃ​ស្រដៀង​គ្នា​នេះ​ដែរ។ ​ប្រសិន​បើ​ទិញ​បាន​ទៀត​មែន ​នោះ Chelsea ​មាន​ខ្សែ​ប្រយុទ្ធ​អាល្លឺម៉ង់​២​នាក់​ដែល​សុទ្ធ​សឹង​តែ​ជា​កីឡាករ​ឆ្នើម​ៗ​ហើយ៕ប្រភព Dailymail

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT