ក្លឹប Manchester City មិនទាន់មានចំណាប់អារម្មណ៍ទៅលើកីឡាករថ្មីរូបណានៅឡើយទេ ដោយពួកគេរវល់ទៅលើការតកុងត្រាថ្មីរបស់កីឡាករចាស់ៗសិន។
លោក Pep Guardiola អ្នកចាត់ការក្រុម Manchester City មិនទាន់មានចំណាប់អារម្មណ៍ទិញកីឡាករថ្មីរូបណានៅឡើយទេ គិតមកដល់ពេលនេះ។ បច្ចុប្បន្នក្លឹបកំពុងចរចាតកុងត្រាដល់ខ្សែប្រយុទ្ធវ័យក្មេង Leroy Sane និង Gabriel Jesus សិន ដើម្បីឱ្យរូបគេអាចនៅលេងទីនេះបានយូរថែមទៀត។ ខណៈដែល Sterling ទើបតែបន្ដកុងត្រាបន្ថែមរយៈពេល២ឆ្នាំទៀតហើយ។ កីឡាករបន្ទាប់អាចជា Sane និង Jesus ដែលជាយុវជនឆ្នើមៗមិនអាចខ្វះបាន។
Leroy Sane
Gabriel Jesus
ក្លឹប Man City កំពុងតែហ្វឹកហាត់ដើម្បីចូលលេងប្រកួតមិត្តភាពជាមួយក្រុម Dortmund នៅថ្ងៃស្អែកនេះនាទឹកដីអាមេរិក។ កីឡាករមួយចំនួនរបស់ក្លឹបដែលលេងពានរង្វាន់ World Cup មិនទាន់ចូលក្រុមនៅឡើយទេ ខណៈដែលអ្នកដែលមិនមានឈ្មោះលេង World Cup គឺអាចបង្ហាញខ្លួនបាន៕ប្រភព៖ dailymail
Sterling