Pjanic ​បដិសេធ​ទៅ​លេង​នៅ PSG ​ព្រោះ​ចង់​ទៅ Barcelona ​

​ខ្សែ​បម្រើ Miralem Pjanic ​បាន​បដិសេធ​ទៅ​លេង​ឱ្យ​ក្រុម PSG ​និង Chelsea ​ព្រោះ​រូបគេ​ចង់​ចាប់​អាជីព​ទៅ​លេង​នៅ​ក្រុម FC Barcelona ​វិញ​។

​ខ្សែ​បម្រើ​ខាង​លើ​គ្រោង​នឹង​ចាកចេញ​ពី​ក្រុម Juventus ​នៅ​ពេល​ចប់​រដូវ​កាល​នេះ​ហើយ ​ព្រោះ​ចង់​បាន​បទ​ពិសោធន៍​ថ្មី។ ​ដោយ​ក្នុង​នោះ ​មាន​ក្លឹប​ជា​ច្រើន​ចង់​បាន​រូបគេ ដោយ PSG ​បាន​ដាក់​តម្លៃ​ខ្លូន​ស្នើ​មក​ហើយ ប៉ុន្តែ​ត្រូវ​បាន​សាមី​ខ្លួន​បដិសេធ។ ​កីឡាករ​បូស្នី​នេះ ​មាន​បំណង​ចង់​ទៅ​លេង​នៅ Barcelona ​ឯ​ណោះ ដែល​ជា​ក្លឹប​ចង់​បាន​រូបគេ​ដែរ។

យ៉ាងណា ​ក្រុម Juventus ​ចង់​យកPjanic ​នេះ​ទៅ​ដោះដូរ​ជាមួយ​ក្រុម Barcelona ​យក​កីឡាករ​ Arthur Melo។ តែ​ការ​ដោះដូរ​កីឡាករ​គ្នា​នេះ​ដែរ ​មិន​ទាន់​កើត​មាន​ឡើង​ឡើយ ព្រោះ Arthur ​មិន​ចង់​មក​លេង​នៅ​អ៊ីតាលី​ឡើយ៕ប្រភព Dailymail

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT