Luca Zidane កូនប្រុសរបស់ Zidane ត្រៀមដើរចេញពីក្រុម Real Madrid ហើយ នៅពេលកុងត្រារបស់គេអស់នៅត្រឹមថ្ងៃទី៣០ខែមិថុនាឆ្នាំ២០២០នេះ។
អ្នកចាំទីវ័យ២២ឆ្នាំខាងលើនេះ ចូលរួមជាមួយក្រុម Real Madrid ដោយបានបង្ហាញខ្លួនត្រឹម២ប្រកួតប៉ុណ្ណោះ។ ក្រៅពីនោះ រូបគេត្រូវបានក្រុម Racing Santanderនៅលីគលំដាប់ទី២ខ្ចីជើង ដោយលេងនៅទីនោះបាន២៩ប្រកួត។ ដោយចង់បានការលេងជាទៀងទាត់ ទើបបានជា Luca សម្រេចចិត្តចាកចេញពីក្រុម Real Madrid តែម្ដង។
ប្រភពនៅអេស្ប៉ាញបានឱ្យដឹងទៀតថា ក្រុម Montpellier នៅលីគបារាំង គឺជាអ្នកចាប់អារម្មណ៍យក Luca ទៅ។ ដោយមានលក្ខខណ្ឌផ្ដល់ឱកាសឱ្យរូបគេបានលេងទៀងទាត់ផងដែរ៕ប្រភព Dailymail