លទ្ធផល​គេច​ពន្ធ​របស់ ​Costa ​ជាមួយ​អាជ្ញាធរ​អេស្ប៉ាញ​ចេញ​ហើយ​

កីឡាករ Diego Costa ​បាន​បង្ហាញ​ខ្លួន​នៅ​តុលាការ​ក្នុង​ទីក្រុង​ម៉ាឌ្រីត​កាល​ពី​ម្សិលមិញ​នេះ ​ដើម្បី​ផ្ដល់​សច្ចាប័ន​លើ​កិច្ច​ព្រមព្រៀង​ដែល​រូបគេ​ធ្វើ​ជាមួយ​អាជ្ញាធរ​អេស្ប៉ាញ ​រឿង​ករណី​មិន​ព្រម​បង់​ពន្ធ​កន្លង​ទៅ។

ប្រភព​នៅ​អេស្ប៉ាញ​បាន​បញ្ជាក់​ថា Costa ​ត្រូវ​ជាក់​គុក​ដល់​ទៅ​៦​ខែ​រឿង​គេច​ពន្ធ​នេះ ​ប៉ុន្តែ​រូបគេ​មិន​ត្រូវ​បញ្ជូន​ទៅ​គុក​ឡើយ ព្រោះ​បាន​ព្រម​បង់​ពិន័យ​បន្ថែម​ដើម្បី​នៅ​ក្រៅ​ឃុំ។ ​ការ​គេច​មិន​ព្រម​បង់​ពន្ធ​នោះ ​ត្រូវ​បាន​អាជ្ញាធរ​អេស្ប៉ាញ​ពិន័យ​ ៤៥០ ០០០​ផោន ​ហើយ​រូបគេ​ត្រូវ​បន្ថែម ៣២ ០០០​ផោន​ទៀត ​ក្នុង​ការ​មិន​ចូល​គុក​៦​ខែ។ ដូច្នេះ​មាន​ន័យ​ថា ​Costa ​ត្រូវ​បង់​ប្រាក់​ពិន័យ​សរុប​ ៤៨២ ០០០​ផោន​ដើម្បី​បញ្ចប់​រឿង​គេច​ពន្ធ​នេះ​។

​សូម​បញ្ជាក់​ថា Costa ​គេច​មិន​បង់​ពន្ធ​នេះ គឺ​មាន​២​ករណី​។ ដោយ​ករណី​ទី​១ គឺ​កាល​ពី​គេ​ផ្លាស់​ពី​ក្រុម Atletico Madrid ​ទៅ​លេង​នៅ Chelsea ​កាល​ពី​ឆ្នាំ​២០១៤​កន្លង​ទៅ ​និង​១​ករណី​ទៀត​ទៅ​លើ​រឿង​សិទ្ធិ​លក់​រូប​ថត​របស់​ខ្លួន៕ប្រភព Dailymail

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT