Pedro នឹងចាកចេញពីក្រុម Chelsea នៅចប់រដូវកាលនេះ បន្ទាប់ពីកុងត្រារបស់គេអស់សុពលភាព ហើយក្លឹបតោខៀវក៏មិនបានចរចាដើម្បីបន្ដកុងត្រាឱ្យទៀតដែរ។
ជាមួយការដើរចេញទៅនេះដែរ ប្រភពនៅអង់គ្លេសជឿជាក់ថាកីឡាករអេស្ប៉ាញនេះនឹងទៅចូលរួមជាមួយក្រុម Roma ។ ក្លឹបនៅអ៊ីតាលីនេះ បានតាមទាក់ទងអតីតកីឡាករ Barcelona នេះជាយូរមកហើយ ដូច្នេះការដើរចេញទៅ Free នៅរដូវក្ដៅនេះ អាចនឹងកើតឡើងជាក់ជាមិនខាន។
កីឡាករវ័យ៣២ឆ្នាំបានផ្លាស់ពីក្រុម Barcelona មក Chelsea កាលពីឆ្នាំ២០១៥កន្លងទៅ ហើយរហូតមកដល់ពេលនេះកុងត្រារបស់គេនឹងផុតត្រឹមចប់រដូវកាលនេះហើយ។ រយៈពេល៥ឆ្នាំនេះ រូបគេបានជួយតោខៀវឱ្យឈ្នះ Premier League ១ដង FA Cup ១ដង និង Europa League បាន១ដង។ រដូវកាលនេះ Pedro ក៏រំពឹងថាអាចជួយ Chelsea បាន Top4 ផងដែរ៕ប្រភព Dailymail