Ronaldo ​ចេញ​ពី Real Madrid ​ក៏​ដូច​ដើរ​ចេញ​ពី​ការ​ឈ្នះ​ពាន​ផ្ទាល់​ខ្លួន​ដែរ​

​ជិត​២​ឆ្នាំ​មក​ហើយ ​ដែល Cristiano Ronaldo ​បាន​ចាកចេញ​ពី​ក្រុម Real Madrid ​ហើយ​ទៅ​ចូល​រួម​ជាមួយ​ក្រុម Juventus ​។

​ចាប់​តាំង​ពី​ការ​ផ្លាស់​ទៅ​លេង​នៅ​អ៊ីតាលី​នោះ​មក ​Ronaldo ​ហាក់​ដូចជា​មិន​សប្បាយ​ក្នុង​ការ​ជោគជ័យ​ដូច​កាល​លេង​នៅ Real Madrid ​ឡើយ។ ​ជាក់​ស្ដែង​អំឡុង​ពេល​២​ឆ្នាំ​មក​នេះ រូបគេ​ឈ្នះ​ពាន​រង្វាន់​ផ្ទាល់​ខ្លួន​តែ​១​ប៉ុណ្ណោះ​គឺ កីឡាករ​ល្អ​នៅ Serie A ​កាល​ពី​រដូវ​កាល​មុន។ ​ខណៈ​ដែល​ពាន​រង្វាន់​ផ្ទាល់​ខ្លួន​ដទៃ​ទៀត​ដែល​ធ្លាប់​ឈ្នះ​កាល​នៅ Real Madrid ​នោះ ​ពេល​នេះ​បាន​រសាត់​បាត់​ពី​គេ​ទៅ​ហើយ។

​ពាន​ទាំង​អស់​នោះ​រួម​មាន Ballon d’Or , FIFA’s the Best , European Golden Boot , Champions League top scorer, UEFA Player of the Year ​និង Golden boot។ ​កាល​នៅ Real Madrid ​គឺ Ronaldo ​តែងតែ​ឈ្នះ​វា​ជា​និច្ច ប៉ុន្តែ​មក Juventus ​រូបគេ​ហាក់​ដូចជា​នៅ​ឆ្ងាយ​ពី​ពាន​អស់​នេះ​ទៅ​ហើយ។ ​ដូច​ដែល​គេ​បាន​លើក​ឡើង​ថា Ronaldo ​ចេញ​ពី Real Madrid ​គឺ​លែង​ចង់​បាន​ពាន​រង្វាន់​ផ្ទាល់​ខ្លួន​ហើយ៕ប្រភព Marca

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT