ក្រុម Spurs បានរកឃើញសមាជិកម្នាក់មានផ្ទុកមេរោគ Covid-19 នៅពេលធ្វើតេស្ដជុំចុងក្រោយ ត្រៀមបើកការប្រកួតលីគ Premier League នៅថ្ងៃទី១៧ខាងមុខ។
ក្របខណ្ឌ Premier League បានធ្វើតេស្ដសមាជិកកីឡាករតាមក្លឹបទាំងអស់ដល់ជុំចុងក្រោយហើយ។ ដោយឡែកនៅជុំនេះ ស្រាប់តែលទ្ធផលចេញមកថាសមាជិកម្នាក់ក្នុងក្រុម Spurs មានផ្ទុកមេរោគ Covid-19 ។ យ៉ាងណាមិញ ក្លឹបបានស្នើសុំមិនបញ្ចេញឈ្មោះម្នាក់នោះទេ ហើយបច្ចុប្បន្នរូបគេត្រូវបានដាក់ឱ្យនៅដោយឡែកព្យាបាលសិន។
រំលឹកថា Premier League គ្រោងបើកលេងវិញនៅថ្ងៃទី១៧ខែមិថុនាឆ្នាំ២០២០ខាងមុខនេះ។ ហើយការធ្វើតេស្ដរកមេរោគ Covid-19 វិញ បានធ្វើឡើង៥ជុំមកហើយ និងបានរកឃើញកីឡាករសរុប១៣នាក់មានផ្ទុកមេរោគ៕ប្រភព Bbc