តាមរបាយការណ៍ពី TransferMarkt បានអាប់ដែតនូវហាងឆេងថ្លៃខ្លួនចុងក្រោយបង្អស់ សម្រាប់កីឡាករកំពូលនៅតំបន់អឺរ៉ុប ដោយក្នុងនោះយើងឃើញថា Neymar Jr បានធ្លាក់មកដល់លេខ ៣ ហើយ។
ស្ថិតក្នុងវិបត្តិ COVID-19 ក៏ញាំងឲ្យតម្លៃខ្លួនកីឡាករមានការធ្លាក់ចុះយ៉ាងគំហុក ប៉ុន្តែសម្រាប់ Kylian Mappe គឺនៅតែរក្សាចំណាត់ថ្នាក់ទី ១ ដដែល ស្របពេល Raheem Sterling ខ្សែប្រយុទ្ធរបស់ Man City បានរំកិលមកឈរលេខ ២។
តាម TtransferMarkt យើងបង្ហាញតម្លៃទាំង ១០ រូបដូចខាងក្រោម៖
- Mbappe តម្លៃ ១៨០ លានអឺរ៉ូ
- Sterling តម្លៃ ១២៨ លានអឺរ៉ូ
- Neymar តម្លៃ ១២៨ លានអឺរ៉ូ
- Kane តម្លៃ ១២០ លានអឺរ៉ូ
- Salah តម្លៃ ១២០ លានអឺរ៉ូ
- Mane តម្លៃ ១២០ លានអឺរ៉ូ
- De Bruyne តម្លៃ ១២០ លានអឺរ៉ូ
- Jadon Sancho តម្លៃ ១១៧ លានអឺរ៉ូ
- Messi តម្លៃ ១១២ លានអឺរ៉ូ
- Alexander-Arnold តម្លៃ ៩៩ លានអឺរ៉ូ
ប្រភព៖ AF