ក្រុមនៅអង់គ្លេសទាំងអស់ អាចលេងមិត្តភាពបាន មុនពេលបើកការប្រកួតផ្លូវការវិញ នៅថ្ងៃទី១៧ខែមិថុនាឆ្នាំ២០២០ខាងមុខនេះ។
ដើម្បីជាការត្រៀមខ្លួនត្រលប់មកចូលទីលានប្រកួតផ្លូវការវិញ ក្លឹបនៅអង់គ្លេសទាំងអស់ ត្រូវបានអនុញ្ញាតឱ្យមានការប្រកួតមិត្តភាពបាន ទាំងនៅកីឡដ្ឋានឬទីលានហ្វឹកហាត់របស់ពួកគេ។ តែការប្រកួតមិត្តភាពនោះដែរ និងមិនតម្រូវឱ្យលេងពេញដល់៩០នាទីតែម្ដងនោះទេ ហើយមុនការប្រកួតបានកីឡាករក្រុមទាំងសងខាង ត្រូវតែធ្វើតេស្ដសិន ទាល់តែអវិជ្ជមានទើបអាចចូលប្រកួតបាន។
អ្នករៀបចំការប្រកួត Premier League ក៏បានបន្ថែមទៀតថាប្រសិនបើក្រុមមិនចង់ប្រកួតមិត្តភាពជាមួយក្រុមដទៃទេ ពួកគេអាចប្រើវិធីផ្សេងទៀតដើម្បីមើលកម្លាំងកីឡាករក្នុងក្រុមបាន។ ដូចដែល Liverpool បានធ្វើកន្លងមក គឺក្រុមទាំងមូល ចែកជា២ក្រុម ដើម្បីប្រកួតគ្នាឯងតែម្ដង៕ប្រភព Goal