ពាក់ព័ន្ធនឹងការស្លាប់ដោយអយុត្តិធម៌របស់ជនជាតិស្បែកខ្មៅមួយរូប ឈ្មោះ George Floyd នៅឯសហរដ្ឋអាមេរិក បានធ្វើឲ្យអតីតកីឡាករបាល់បោះ Michael Jordan មានការរំជួលចិត្តនិងបង្ហាញការខឹងសម្បាជាខ្លាំង។
អតីតកីឡាករបាល់បោះនៅក្រុម Chicago Bulls បាននិយាយតាមរយៈបណ្តាញសង្គម Twitter ថា៖ “ខ្ញុំពិតជាសោកស្តាយខ្លាំងណាស់ ឈឺចាប់ខ្លាំងណាស់ ហើយពិតជាខឹងសម្បាមែនទែន”។
លោកបន្ថែម៖ “ខ្ញុំមើលឃើញនិងយល់ពីអារម្មណ៍នៃការឈឺចាប់ នៃការភ័យខ្លាចរបស់អ្នករាល់គ្នា ខ្ញុំសូមក្រោមឈរជាមួយអ្នករាល់គ្នាសម្រាប់សំឡេងនៃការប្រឆាំងនឹងការរើសអើងពណ៌សម្បុរក្នុងប្រទេសរបស់យើង ហើយយើងត្រូវតែបន្តដើម្បីប្រឆាំងនឹងអំពើអយុត្តិធម៌”។
គួរបញ្ជាក់ថា Floyd បានបាត់បង់ជីវិត ក្រោយមន្ត្រីប៉ូលិសបានយកជើងសង្កត់ កដល់រូបគេផុតដង្ហើម ក្រោយមានការប្រព្រឹត្តិនូវកំហុសឆ្គងមួយ។ ពាក់ព័ន្ធរឿងនេះបានធ្វើឲ្យអាមេរិកវឹកវរជាខ្លាំង រហូតផ្ទុះបាតុកម្ម មានការដុតកម្ទេចស្ថាប័នតូចធំជាច្រើនពេញផ្ទៃប្រទេស៕
ប្រភព៖ Marca