កីឡាករ Riyad Mahrez របស់ក្រុម Manchester City ត្រូវចោរចូលផ្ទះជួលរបស់ខ្លួន លួចនាឡិកា៣គ្រឿង ដែលមានតម្លៃដល់ទៅ៥សែនផោនឯណោះ។ករណីរបស់ Mahrez នេះ មិនខុសពីករណីរបស់ Dele Alli នោះទេ កាលពី២សប្ដាហ៍មុន ប៉ុន្តែគ្រាន់តែលើកនេះគឺចូលលួចមិនមានការប៉ះទង្គិចគ្នាឡើយ។ ក្រុមចោរដែលចូលលូចនេះ ត្រូវបានគេដឹងថាមានសោរគ្រប់បន្ទប់ទាំងអស់ក្នុងផ្ទះដែល Mahrez ជួលស្នាក់នៅនេះ។ ពួកគេ លួចតែនាឡិកា៣គ្រឿងប៉ុណ្ណោះ ដែលសុទ្ធតែរបស់មានតម្លៃ។ ៣គ្រឿងនេះ បើគិតជាប្រាក់ទៅគឺ៥សែនផោនទៅហើយ។
ដោយសារតែមួយរយៈនេះ មានករណីចូលផ្ទះលួចរបស់ច្រើនពេក កីឡាករមួយចំនួននៅអង់គ្លេសបានជួលអង្គរក្សមើលការខុសត្រូវក្នុងផ្ទះរបស់ពួកគេហើយ។ ខណៈដែលខ្លះទៀត បានទិញយកឆ្កែដែលមានសមត្ថភាពខ្ពស់ដើម្បីមកចិញ្ចឹមក្នុងផ្ទះ មើលការខុសត្រូវនៅពេលយប់៕