ខ្សែ​ការពារ​ហូឡង់​មួយ​រូប សុខចិត្ត​បដិសេធ​មិន​មក​ Real ព្រោះ​ខ្លាច​នឹង​ការ​រៀន​ភាសា​អេស្ប៉ាញ

ខ្សែ​ការពារ​ហូឡង់​មួយ​រូប គឺ​លោក Bert Konterman បាន​ទម្លាយ​នៅ​ពេល​ថ្មីៗ​នេះ​ថា កាល​ពី​ឆ្នាំ ២០០០ ​មុន​ផ្លាស់​ទៅ​ចូលរួម​នៅ​ក្លឹប Rangers ​លោក​ក៏​ធ្លាប់​ទទួល​បាន​សំណើ​ពី Real Madrid ផង​ដែរ តែ​បដិសេធ​មិន​ទៅ​ចូលរួម។

អតីត​កីឡាករ​វ័យ ៤៩ ឆ្នាំ មុន​ផ្លាស់​ទៅ Rangers នា​ឆ្នាំ ២០០០ គឺ​លោក​បម្រើ​អាជីព​នៅ​ក្លឹប Feyenoord។

លោក​បាន​និយាយ​នៅ​កម្មវិធី Talkin Fitbaw ថា៖ “នៅ​រដូវ​ក្តៅ​កាល​នោះ Real Madrid ដាក់​សំណើ​តម្លៃ​ខ្លួន ២០ លាន​សម្រាប់​ខ្ញុំ ដោយ​ពេល​នោះ​គឺ​មាន​លោក Leo Beenhakker ជា​គ្រូ​ខ្ញុំ ហើយ​គាត់​ក៏​ធ្លាប់​ជា​គ្រូ​នៅ​ Rela ដែរ”។

លោក​បន្ថែម៖ “គាត់​និយាយ​ថា Real Madrid ចង់​បាន​ខ្ញុំ ដោយ​ពេល​នោះ​ក្នុង​ការ​គិត​របស់​ខ្ញុំ​គឺ​មាន​តែ​ចង់​ផ្ទេរ​ទៅ​ក្លឹប​នៅ​អាល្លឺម៉ង់​ឬ​ខាង​ប៉ែក​អង់គ្លេស​ទេ ព្រោះ​ខ្ញុំ​អាច​និយាយ​ភាសា​អង់គ្លេស​និង​អាល្លឺម៉ង់​បាន​ល្អ ហើយ​សម្រាប់​អេស្ប៉ាញ​គឺ​ខ្ញុំ​ពិបាក​ខ្លាំង​ណាស់ ជា​ពិសេស​ការ​ផ្ទេរ​ទៅ​ក្លឹប​ដ៏​ធំ​បែប​នោះ​ទៀត ខ្ញុំ​មិន​រីករាយ​នឹង​ការ​រៀន​ភាសា​អេស្ប៉ាញ​ឡើយ”៕

ប្រភព៖ Marca

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT