Marschisio ថា​រ៉ាដា​ដែល​ក្លឹប PSG ​កំពុង​ចរចា​ចង់​យក​រូប​នេះ បើ​បាន​មក Juventus គឺ​ល្អ​ណាស់

អតីត​កីឡាករ​ Claudio Marchisio របស់​សេះ​បង្កង់ បាន​និយាយ​ថា​វត្តមាន​នៃ Mauro Icardi មក​កាន់​ទឹកដី Turin គឺ​ជា​រឿង​មួយ​ដែល​ខ្លួន​ចង់​ឃើញ​ខ្លាំង​បំផុត។

Icardi កំពុង​ស្ថិត​ក្រោម​ការ​ចរចា ជាមួយ​ភាគី​ខាង​ក្លឹប PSG ថា​ព្រម​ក្នុង​ការ​សម្រេច​ទិញ​យក​រូប​គេ ឬ​ព្រលែង​ឲ្យ​ទៅ​ក្លឹប​ចាស់ Inter Milan វិញ ក្រោយ​ខ្ចី​ជើង​រយៈ​ពេល​ ៦ ខែ។

ពាក់ព័ន្ធ​នឹង​រឿង Marchisio និយាយ៖ “Icardi នៅ Juve? ខ្ញុំ​គិត​ថា​គេ​នឹង​ធ្វើ​បាន​ល្អ​ខ្លាំង​ណាស់ ព្រោះ​គេ​ជា​កីឡាករ​ដ៏​ល្អ​មួយ​រូប​និង​នៅ​មាន​ការ​រីកចម្រើ​បន្ត​ថែម​ទៀត”។

លោក​បន្ថែម៖ “ដោយ​គេ​គួរ​តែ​ស្វែងរក​បរិយាកាស​ដ៏​ត្រឹមត្រូវ​មួយ យ៉ាងណាមិញ​យើង​នឹង​រង់ចាំ​មើល​ថា​តើ​ទីផ្សារ​ដោះដូរ​នឹង​ទៅ​ជា​បែប​ណា​នៅ​ឆ្នាំ​នេះ ខណៈ​ខ្ញុំ​គិត​ថា​វា​ប្រហែល​មមាញឹក​ខ្លាំង​ហើយ​សម្រាប់​អ្នកចាត់ការ​រាល់​គ្នា”៕

ប្រភព៖ AF

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT