ល្ហៀងៗថាក្លឹប Newcastle នឹងទាក់ទងទៅកាន់លោក Mauricio Pochettino ឲ្យមកធ្វើការដឹកនាំ ជាមួយនឹងការមកដល់នៃប្រធានក្លឹបថ្មី ដែលជាមហាសេដ្ឋីអារ៉ាប់។
តាមប្រភព Todofichajes បានចុះផ្សាយ ប្រសិន Pochettino អាចចូលកាន់តំណែងមែន នោះរ៉ាដាដំបូងបង្អស់ដែលលោកចង់ឲ្យក្លឹបចាយលុយទិញ គឺ Harry Kane ដែលជាអតីតកូនក្រុមចាស់របស់លោកនៅ Tottenham។
បញ្ជាក់ថាកីឡាករអង់គ្លេស ក៏លេចលឺថាមានបំណងចង់ផ្ទេរចេញពី Spurs ផងដែរ ក្រោយមិនអាចទទួលបានជោគជ័យពានរង្វាន់ធំណាមួយទាល់តែសោះអស់រយៈពេលជាច្រើនឆ្នាំមកហើយ។
រដូវកាល ២០១៩/២០ ខ្សែប្រយុទ្ធ Kane រកបាន ១៧ គ្រាប់និង Assist ២ លើក នៅ ២៥ ប្រកួតសរុប៕ ប្រភព៖ Goal