Joao Felix បានរងរបួសជង្គង់ខាងឆ្វេងរបស់ខ្លួន អំឡុងពេលហ្វឹកហាត់កាលពីថ្ងៃចន្ទកន្លងទៅនេះ ដែលអាចនឹងធ្វើឱ្យរូបគេអវត្តមានយ៉ាងតិច៣សប្ដាហ៍ទៅមុខទៀត។

ក្រុម Atletico Madrid ចាប់ផ្ដើមសម្រុកហ្វឹកហាត់ខ្លាំង ក្រោយពីមានដំណឹងថា La Liga នឹងត្រលប់មកវិញនៅពាក់កណ្ដាលខែក្រោយនេះ។ តែសំណាងមិនល្អ ការហ្វឹកហាត់កាលពីម្សិលមិញនេះបានធ្វើឱ្យខ្សែប្រយុទ្ធសំខាន់ម្នាក់របស់ពួកគេរងរបួសជង្គង់ទៅហើយ។ Felix កីឡាករវ័យក្មេង លេងល្អមិនអាចខ្វះបានរបស់លោក Simeone រងរបួស ដែលអាចសម្រាកដល់ទៅ៣សប្ដាហ៍។
សម្រាប់ការអវត្តមាន៣សប្ដាហ៍នេះ ប្រសិនបើរបួសរបស់គេអាចជាសះស្បើយបានលឿន នោះល្មមដល់ពេលបើករដូវកាលវិញ រូបគេអាចចូលលេងវិញដែរហើយ។ នេះជារដូវកាលដំបូងរបស់ Felix ក្នុងការលេងឱ្យ AT Madrid ។ តែលទ្ធផលហាក់ដូចជាមិនទាន់ល្អខ្លាំងទេ ព្រោះពួកគេហាក់ដូចជាដាច់ឆ្ងាយក្នុងតារាង La Liga ទៅហើយ៕ប្រភព Marca