លោក Thomas Bach ប្រធានគណៈកម្មាធិការអូឡាំពិកបាននិយាយកាលពីថ្ងៃពុធថា ព្រឹត្តិការណ៍អូឡាំពិកទីក្រុងតូក្យូអាចត្រូវបានលុបចោល ប្រសិនបើមិនអាចធ្វើទៅបាននៅឆ្នាំ ២០២១ បន្ទាប់ពីការរីករាលដាលនៃជំងឺរាតត្បាតCovid-19 នៅតែមិនទាន់ធូស្រាល។
The International Olympic Committee President Thomas Bach says he understands why the rescheduled Tokyo 2020 games would have to be cancelled if it isn't held next year.
More: https://t.co/S9hyRIDmrT pic.twitter.com/rdudf7QyEc
— BBC Sport (@BBCSport) May 21, 2020
អង្គការសុខភាពពិភពលោក (WHO) បានចេញការព្រមានកាលពីសប្តាហ៍មុនថាCOVID-19 នឹងមិនសាបសូន្យនោះឡើយ ហើយពិភពលោកទាំងមូលត្រូវតែទទួលយកការពិតដែលថាយើងជាមនុស្សត្រូវតែរៀននរស់ជាមួយជំងឺនេះរៀងរហូត។
បញ្ហានេះក៏បញ្ជាក់ផងដែរថាវិញ្ញាសាកីឡាបាល់ទាត់ដែលជារឿយៗជាកីឡាសំខាន់របស់អូឡាំពិកនឹងត្រូវលុបចោលដោយសារតែកង្វះអ្នកស្ម័គ្រចិត្ត។លោកបាននិយាយក្នុងទូរទស្សន៍ BBC ថា៖“ យើងមិនអាចយកមនុស្សពី ៣០០០ រឺ ៥០០០ នាក់អោយធ្វើជាគណៈកម្មការរៀបចំបានទេ។ យើងមិនអាចផ្លាស់ប្តូរកាលវិភាគកីឡាទាំងមូលពីសមាគមណាមួយនៅក្នុងពិភពលោកបានទេ”។
នាយករដ្ឋមន្រ្តីជប៉ុន លោកស៊ីនហ្សូ អាបេ កាលពីខែមីនាបានប្រកាសថាអូឡាំពិកឆ្នាំ ២០២០ ដែលគ្រោងធ្វើនៅទីក្រុងតូក្យូក្នុងខែកក្កដា ត្រូវបានពន្យារពេលទៅឆ្នាំក្រោយបន្ទាប់ពីការរីករាលដាលនៃការគ្របដណ្តប់លើ COVID-១៩ ជារៀងរាល់ថ្ងៃ។ លោកអាបេនិងអភិបាលក្រុងតូក្យូ លោកយូរី កូកូស៊ី បានធ្វើការសម្រេចចិត្តបន្ទាប់ពីបានជជែកជាមួយប្រធានគណៈកម្មាធិការអូឡាំពិកអន្តរជាតិ (IOC) លោក Thomas Bach វីដេអូខោនហ្វ្រែន។
នេះជាលើកដំបូងនៅក្នុងប្រវត្តិសាស្ត្រព្រឹត្តិការណ៍កីឡាអូឡាំពិកដែលត្រូវពន្យារពេល គិតចាប់តាំងពីការលុបចោលកំឡុងពេលសង្គ្រាមលើកលើកទី២ក្នុងឆ្នាំ ១៩៤៤។ នៅពេលត្រូវបានគេសួរថាតើអូឡាំពិកនឹងត្រូវបានធ្វើឡើងដោយគ្មានអ្នកទស្សនាទេនោះលោក Thomas Bach មិនចង់អោយរឿងនោះកើតឡើងទេ ពីព្រោះស្មារតីអូឡាំពិកមានន័យថាបង្រួបបង្រួមមនុស្សគ្រប់គ្នានៅលើពិភពលោក។
“នេះមិនមែនជាអ្វីដែលយើងចង់បានទេ។ អូឡាំពិកនេះគឺអំពីការបង្រួបបង្រួមអ្នករាល់គ្នា និងធ្វើឱ្យការប្រកួតមានលក្ខណៈប្លែក។ អ្នកគាំទ្រមកពីទូទាំងពិភពលោកបានប្រមូលផ្តុំគ្នានោះទីនេះ”។
“ប៉ុន្តែការសម្រេចចិត្តត្រូវតែធ្វើ។ យើងត្រូវនិយាយជាមួយអត្តពលិក និងអង្គការសុខភាពពិភពលោកនិងដៃគូជប៉ុនរបស់យើងផងដែរ»៕