ប្រវត្តិសាស្រ្ត​ហើយ! ឆ្នាំ ២០២០ ជា​លើក​ដំបូង​ដែលលីគម៉ិកស៊ីកូប្រកាស​រំសាយ​ទាំង​គ្មាន​អ្នក​ឈ្នះ​ពាន

លីគ​កំពូល​របស់​ប្រទេស​ម៉ិកស៊ីកូ គឺ Liga MX បាន​ប្រកាស​ពី​ការ​រំសាយ​រដូវ​កាល​ ២០១៩/២០ ចោល​ហើយ​នៅ​ថ្ងៃ​នេះ ហើយ​គ្មាន​ក្រុម​ដែល​ត្រូវ​ឈ្នះ​ពាន​រង្វាន់​ជើង​ឯក​អ្វី​នោះ​ទេ។

វា​ជា​លើក​ដំបូង​ក្នុង​ប្រវត្តិសាស្រ្ត​បាល់ទាត់​របស់​ម៉ិកស៊ីកូ ដែល​បាន​បង្កើត​ឡើង​តាំង​ពី​ឆ្នាំ ១៩៤៣ ហើយ​មិន​មាន​ឆ្នាំ​ណា​មួយ​ដែល​ការ​ប្រកួត​ត្រូវ​បាន​រំសាយ ឬ​បញ្ចប់​ទាំង​គ្មាន​អ្នក​ឈ្នះ​ជើង​ឯក​បែប​នេះ​ឡើយ។

បញ្ជាក់​ថា​មុន​ផ្អាក​ការ​ប្រកួត ក្លឹប Blue Cross ជា​ក្រុម​ឈរ​កំពូល​តារាង ខណៈ Monterrey ជា​ក្រុម​នៅ​បាត​តារាង​ក្នុង​ចំណោម​ក្រុម​ទាំង ១៨។ ក្នុង​ការ​សម្រេច​ឲ្យ​រំសាយ​ដោយសារបញ្ហា COVID-19 នេះ គឺ​មាន​ក្រុម​ចំនួន ៩ ដែល​បាន​គាំទ្រ៕ ប្រភព៖ BeSoccer

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT