ឯកសណ្ឋានថ្មីរបស់ក្លឹបបិសាចក្រហម Manchester United បានប្រកាសលក់ជាផ្លូវការហើយ ដោយ១ឈុតមានតម្លៃ១៩៣ផោន ឬស្មើនឹង ១ ០៣២ ០០រៀល។
ឯកសណ្ឋានថ្មីនេះដែរ ក៏ទទួលបានការរិះគន់ច្រើនផងដែរ ត្បិតអីមានឆ្នូតនៅខាងក្រោម ដែលខុសពីឯកសណ្ឋានក្រហមសុទ្ធរបស់ក្លឹបបិសាចក្រហម។ ឯកសណ្ឋានថ្មីនេះដែរ ក្រុមបិសាចក្រហម នឹងពាក់ជាផ្លូវការក្នុងការប្រកួតមិត្តភាពមុនបើករដូវកាលនៅសហរដ្ឋអាមេរិក។ សម្រាប់ឈុតដែលដូចទៅនឹងកីឡាករពាក់តែម្ដង គឺមានតម្លៃ១៨២ផោន បូកថែមឈ្មោះឡើង១៩៣ផោន។
ឈុតធម្មតាសម្រាប់ Fan មានតម្លៃ១១៦ផោន។ ឈុតសម្រាប់ក្មេងៗពីចន្លោះ៧ទៅ១៦ឆ្នាំមានតម្លៃ៩១ផោន និងឈុតក្មេងៗចាប់ពីកើតរហូតដល់១៨ខែ មានតម្លៃ៣៧ផោន។ ឈុតចាប់ពី១៨ខែរហូតដល់៦ឆ្នាំមានតម្លៃ៤៥ផោន។ ឯកសណ្ឋានរបស់ក្រុមបិសាចក្រហមនេះ គឺជាឯកសណ្ឋានមានតម្លៃថ្លៃជាងគេបំផុតនៅអង់គ្លេស៕ប្រភព៖ DailyMail