Rivaldo ៖ Haaland ​អាច​ឈាន​ដល់​កម្រិត​របស់ Ronaldo ​

​Rivaldo ​មើល​ឃើញ​ថា​កីឡាករ​វ័យ​ក្មេង Haaland ​មាន​សមត្ថភាព​ល្អ ​និង​អាច​ឈាន​ដល់​កម្រិត​របស់ Ronaldo ​ប្រេស៊ីល​បាន​ទៀត​ផង ប្រសិន​ណា​បើ​រូបគេ​ប្រឹងប្រែង​បន្ដ​ទៀត។

​Haaland ​ទើប​តែ​ចុះ​កុងត្រា​ចូល Dortmund ​កាល​ពី​ខែ​មករា​កន្លង​ទៅ​ប៉ុណ្ណោះ ប៉ុន្តែ​ខ្សែ​ប្រយុទ្ធ​វ័យ​១៩​ឆ្នាំ​រូប​នេះ ​មាន​ទំនាក់ទំនង​ផ្លាស់​ទៅ​លេង​នៅ Real Madrid ​នៅ​រដូវ​កាល​ដោះដូរ​កីឡាករ​ខាង​មុខ។ ​អតីត​កីឡាករ Salzburg ​រូប​នេះ ​រក​បាន​១០​គ្រាប់​ហើយ​នៅ Bundesliga ​ក្នុង​ការ​បង្ហាញ​ខ្លួន​៩​ប្រកួត ​និង​សរុប​១៣​គ្រាប់​បើ​គិត​គ្រប់​ប្រកួត​ទាំង​អស់។

​មើល​ឃើញ​សមត្ថភាព​ល្អ​យ៉ាង​នេះ ​ទើប​បាន​ជា Rivaldo ​អតីត​កីឡាករ Barcelona ​និយាយ​ថា​៖ “គាត់​បាន​ក្លាយ​ជា​កីឡាករ​ល្អ​ម្នាក់​ទៅ​ហើយ ប៉ុន្តែ​នៅ​វ័យ​១៩​ឆ្នាំ​នេះ រូបគេ​នឹង​កាន់​តែ​ល្អ​ថែម​ទៀត​នៅ​ថ្ងៃ​អនាគត ​និង​ក្លាយ​ជា​ខ្សែ​ប្រយុទ្ធ​ល្អ​បំផុត​ម្នាក់​នៅ​លើ​លោក​នេះ។ គាត់​មាន​បុគ្គលិក​លក្ខណៈ​ជា​ច្រើន ​ស្រដៀង​ទៅ​នឹង Ronaldo Nazario ប្រសិន​បើ​គាត់​ខំ​បន្ដ​ទៀត គាត់​នឹង​ឈាន​ដល់​កម្រិត​វីរបុរស​ប្រេស៊ីល​នេះ​មិន​ខាន”៕ប្រភព Goal

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT