លោក Roberto Martinez បានអះអាងថាខ្សែប្រយុទ្ធ Eden Hazard មានសមត្ថភាពគ្រប់គ្រាន់ ក្នុងការឈ្នះពានរង្វាន់ Ballon d’Or នៅក្រុម Real Madrid ។
Hazard តាំងពីផ្លាស់មកពីក្រុម Chelsea មកលេងមិនទាន់បានល្អនៅឡើយទេ ជាមួយក្រុម Real Madrid ស្របពេលបញ្ហារបួសក៏កើតមានច្រើនសម្រាប់រូបគេផងដែរ។ តែទោះជាយ៉ាងនេះក្ដី អ្នកគាំទ្រជាច្រើននៅតែមានទំនុកចិត្តថាខ្សែប្រយុទ្ធបែលហ្សិករូបនេះ នឹងជោគជ័យមិនខានក្រោមការដឹកនាំរបស់លោក Zidane នាពេលខាងមុខ។
ក្នុងនោះ សូម្បីតែលោក Martinez គ្រូបង្វឹកជម្រើសជាតិបែលហ្សិកក៏គិតដូច្នេះដែរ។ អតីតអ្នកចាត់ការក្រុម Everton រូបនេះ និយាយថា៖ “Hazard នឹងជោគជ័យ។ ពេលខ្លះ អ្នកនឹងជួបការលំបាកក្នុងរដូវកាលដំបូង ជាមួយក្លឹបថ្មី ប៉ុន្តែវានឹងល្អប្រសើរឡើងវិញនៅពេលខាងមុខ។ គ្មានកីឡាករណាដូចគាត់ទេ គាត់មានទេពកោសល្យល្អ គាត់អាចឈ្នះ Ballon d’Or បាននៅ Real Madrid ”៕ប្រភព Marca