ក្រុម Atletico Madrid ត្រូវបានគេរាយការណ៍ថាខាតប្រាក់ប្រមាណ១០០លានអឺរ៉ូ អំឡុងពេលមេរោគ Covid-19 វាយលុកមកលើប្រទេសអេស្ប៉ាញនេះ។
លីគរបស់អេស្ប៉ាញបានផ្អាករយៈពេល២ខែមកហើយ ដោយសារតែមេរោគ Covid-19 ។ ការផ្អាកសកម្មភាពនេះបានធ្វើឱ្យក្លឹបជាច្រើនខាតបង់ ហើយអាចនឹងឈានទៅដល់វិបត្តិសេដ្ឋកិច្ចថែមទៀតផង ព្រោះថាមិនមានការប្រកួត ពួកគេមិនមានចំណូលនោះទេ។ ជាក់ស្ដែង ប្រភពនៅអេស្ប៉ាញ បានបញ្ជាក់ថាក្រុម AT Madrid បានខាតដល់ទៅ១០០លានអឺរ៉ូឯណោះ។
ការខាតប្រាក់ដល់ទៅ១០០លានអឺរ៉ូនេះ គឺដោយសារតែពួកគេខកខានធ្វើជាម្ចាស់ផ្ទះចំនួន៦ប្រកួតដែលនៅសល់ ក្នុងនោះក៏មានការប្រកួត UEFA Champions League ផងដែរ។ នៅ La Liga ប្រកួតនៅសល់ដែលក្រុម AT Madrid ត្រូវធ្វើជាម្ចាស់ផ្ទះនោះ ត្រូវបានគេដឹងថាអាចលក់សំបុត្របាន១៥លានអឺរ៉ូ។ មិនត្រឹមតែប៉ុណ្ណោះ ការមិនមានសកម្មភាព ក៏បានធ្វើឱ្យក្រុមនេះ ខាតប្រាក់ទៅលើផ្នែកលក់សម្ភារៈ និងអ្នកឧបត្ថម្ភផងដែរ ដោយសរុបទៅប្រមាណ១០០លានអឺរ៉ូឯណោះ៕ប្រភព Marca