ភ្នាក់ងាររបស់ប្រធានក្រុម Muangthong United កីឡាករ Sarach Yooyen បានបដិសេធរបាយការណ៍ថ្មីៗដែលភ្ជាប់ខ្សែបម្រើរូបនេះទៅនឹងម្ចាស់ជើងឯកម៉ាឡេស៊ី Johor Darul Ta’zim ។
ពាក្យចចាមអារាមបានលេចចេញក្នុងប៉ុន្មានថ្ងៃថ្មីៗនេះបានភ្ជាប់ទំនាក់ទំនងកីឡាករជម្រើសជាតិថៃនិងប្រធានក្រុម Muangthong United គឺ Sarach Yooyen ជាមួយនឹងការផ្លាស់ទៅកាន់ក្លិប Johor Darul Ta’zim នៃក្រុមម្ចាស់ជើងឯកម៉ាឡេស៊ី។ ទោះជាយ៉ាងណាក៏ដោយ! ភ្នាក់ងាររបស់គាត់បានបដិសេធយ៉ាងខ្លាំងចំពោះការរំពឹងទុកនេះ។
លើសពីនេះទៅទៀត! ពួកគេបានបញ្ជាក់ថាខ្សែបម្រើរូបនេះ នៅតែចាប់អារម្មណ៍ក្នុងការផ្លាស់ទៅកាន់ J- League 1 ដែលជាកន្លែងដែលអតីតមិត្តរួមក្រុមរបស់គាត់គឺ Chanathip Songrkasin, Theerathon Bunmathan និង Teerasil Dangda ដែលបច្ចុប្បន្នកំពុងលេងនៅទីនោះ។ ពួកគេបានបន្ថែមទៀតថា ក្លឹប J.League ចំនួន ៣ ឬ ៤ បានបញ្ចេញចំណាប់អារម្មណ៍របស់ពួកគេចំពោះខ្សែបម្រើ Muangthong ពាក់លេខ ៦ ប៉ុន្តែពួកគេសុំមិនបញ្ចេញឈ្មោះ។
ក្រុម Kashiwa Reysol ត្រូវបានគេរាយការណ៍ថា ចាប់អារម្មណ៍ក្នុងការចុះហត្ថលេខាជាមួយ Sarach Yooyen មុនពេលចាប់ផ្តើមនៃរដូវកាលនេះ ប៉ុន្តែការដោះដូរមិនបានសំរេចនោះទេ។
ជាមួយនឹងផែនការបាល់ទាត់ភាគច្រើនស្ថិតក្នុងភាពច្របូកច្របល់ដោយសារតែការផ្អាកសកម្មភាពបណ្ដាលមកពី Covid-19 គេមិនដឹងថាតើការផ្ទេរនេះទទួលបានជោគជ័យឬក៏អត់នោះទេ៕