Juve ហ៊ាន​ឲ្យ Pjanic+De Sciglio ថែម​លុយ ២៥ លាន​ទៀត ដើម្បី​តែ​កីឡាករ Barca ១ រូប

Barcelona ​កាន់​តែ​កៀក​ជិត​ក្នុង​ការ​ចុះ​ហត្ថលេខា​ព្រមព្រៀង​ទទួល​យក Miralem Pjanic និង Mattia de Sciglio ពី​សំណាក់​ក្លឹប Juventus ហើយ។ នេះ​បើ​តាម​របាយការណ៍​ពី​សារព័ត៌មាន Sport បាន​ចុះ​ផ្សាយ។

ក្នុង​កិច្ច​ព្រមព្រៀង​ដ៏​មិន​គួរ​ឲ្យ​ជឿ​មួយ​នោះ គឺ​ភាគី​ខាង​សេះ​បង្កង់​ព្រម​ផ្តល់​ជូន​កីឡាករ​ទាំង​ពីរ​រូប​ខាង​លើ​របស់​ខ្លួន បូក​ជាមួយ​នឹង​ទឹក​ប្រាក់​ប្រមាណ ២៥ លាន​អឺរ៉ូ​ផ្សេង​ទៀត ដើម្បី​តែ​ចង់​បាន​កីឡាករ​មួយ​រូប​គត់​ពី​ Barcelona គឺ​ខ្សែ​ការពារ​ក្រោយ Nelson Semedo។

តាម​ប្រភព​បាន​ឲ្យ​ដឹង​ថា ភាគី​ខាង Barcelona យល់​ឃើញ​ថា​តម្លៃ​ខ្លួន​របស់ Semedo នៅ​តែ​ស្ថិត​នៅ​តម្លៃ​ដ៏​ខ្ពស់​មួយ ហើយ​គេ​ក៏​ជា​ចំណែក​ដ៏​សំខាន់​របស់​ក្រុម។

បើ​ធៀប​នឹង Pjanic តាម​ពិត​ទៅ កីឡាករ​សញ្ជាតិ​បូស្នី​ក៏​នៅ​មាន​គុណភាព​ល្អ​ហើយ​អាយុ​បង Semedo តែ ២ ឆ្នាំ​ប៉ុណ្ណោះ រី​ឯ De Sciglio អាច​រាប់​ថា​ជា​កីឡាករ​ក្រៅ​ប្រព័ន្ធ​របស់​សេះ​បង្កង់។

បច្ចុប្បន្ន​គឺ​រង់ចាំ​តែ​ការ​សម្រេច​របស់​សាមី​ខ្លួន Semedo តែ​ប៉ុណ្ណោះ ថា​រូប​គេ​ព្រម​មក​ចូលរួម​នៅ​ទីក្រុង Turin ជាមួយ​នឹង Juventus ដែរ​ឬ​យ៉ាង​ណា។ ប្រសិន​សំណើ​នេះ​ជោគជ័យ Barcelona ក៏​នឹង​ទទួល​បាន​ថវិកា​មួយ​ផ្នែក ដើម្បី​លៃលក​ក្នុង​ការ​នាំ​យក Martinez មក​កាន់​ទឹកដី Camp Nou ផង​ដែរ៕

ប្រភព៖ BeSoccer

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT