គ្រូ​បង្វឹក​ម្នាក់​នៅ​អាល្លឺម៉ង់ ​មិន​អាច​ដឹក​នាំ​ក្រុម​បាន​ទេ​សប្ដាហ៍​នេះ ដោយសារ​តែ…

​លោក Heiko Herrlich ​គ្រូ​បង្វឹក​ក្រុម Augsburg ​នឹង​មិន​អាច​មក​បញ្ជា​ក្រុម​នៅ​សប្ដាហ៍​នេះ​បាន​ទេ ​ដោយសារ​តែ​លោក​ល្មើស​ច្បាប់​ហាមឃាត់ ​ចេញ​ពី​សណ្ឋាគារ ​ដើម្បី​ទៅ​ទិញ​ថ្នាំ​ដុស​ធ្មេញ។

​ក្រុម Augsburg ដែល​ត្រូវ​ប្រកួត​នៅ​សប្ដាហ៍​នេះ ​ដើម្បី​បើក​លីគ​អាល្លឺម៉ង់​ឡើង​វិញ​នោះ ត្រូវ​តម្រូវ​ឱ្យ​ស្នាក់​នៅ​ក្នុង​សណ្ឋាគារ​មិន​ឱ្យ​ចាកចេញ​ទៅ​ណា​នោះ​ទេ។ ការ​ធ្វើ​បែប​នេះ គឺ​ដើម្បី​ធានា​ឱ្យ​បាន​ពី​សុវត្ថិភាព​របស់​ពួកគេ ​កុំ​ឱ្យ​មាន​ការ​ឆ្លង​មេរោគ Covid-19 ​។ ​តែ​គួរ​ឱ្យ​ស្ដាយ​សម្រាប់​លោក Herrlich ​បាន​ចាកចេញ​ពី​សណ្ឋាគារ ដែល​ល្មើស​ច្បាប់ ​ហើយ​លោក​នឹង​ត្រូវ​ឱ្យ​បន្ដ​ស្នាក់​នៅ​ដោយ​ឡែក ​និង​មិន​អាច​ឈរ​បញ្ជា​កូន​ក្រុម​បាន​ឡើយ។​

​គ្រូ​បង្វឹក​ខាង​លើ​បាន​និយាយ​ថា​៖ “ខ្ញុំ​បាន​បង្កើត​កំហុស​ដែល​ចេញ​ពី​សណ្ឋាគារ។ ​កំហុស​នេះ នឹង​ធ្វើ​ឱ្យ​ខ្ញុំ​ខកខាន​ការ​ប្រមូល​ផ្ដុំ​ហ្វឹកហាត់​នៅ​ថ្ងៃ​សុក្រ​នេះ ​ហើយ​ក៏​មិន​អាច​ដឹក​នាំ​ក្រុម​ប្រកួត​នៅ​ថ្ងៃ​សៅ​ទល់​ក្រុម​ Wolfsburg ​ផង​ដែរ។ ​ខ្ញុំ​ពិត​ជា​សោកស្ដាយ​ចំពោះ​ការ​បង្កើត​កំហុស​បែប​នេះ”៕ប្រភព Bbc

 

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT