អតីត​ជម្រើស​ជាតិ​អាល្លឺម៉ង់៖ Covid-19 ​មិន​មែន​ជា​រឿង​គួរ​ឱ្យ​បារម្ភ​ចំពោះ​កីឡាករ​ទេ​

Lehmann ​អតីត​កីឡាករ​ជម្រើស​ជាតិ​អាល្លឺម៉ង់ ​បាន​និយាយ​ថា​មេរោគ Covid-19 ​មិន​មែន​ជា​បញ្ហា​គួរ​ឱ្យ​បារម្ភ​ខ្លាំង​សម្រាប់​កីឡាករ​បាល់ទាត់ ដែល​មាន​សុខភាព​ល្អ​នោះ​ទេ។

​Lehmann ​ជា​អ្នក​ទើប​ជា​សះស្បើយ​ពី​មេរោគ Covid-19 ​នេះ​ផង​ដែរ ​ដោយ​បច្ចុប្បន្ន​លោក​មាន​វ័យ​៥០​ឆ្នាំ​ហើយ។ ​អតីត​កីឡាករ​របស់​ក្រុម Arsenal ​ម្នាក់​នេះ​បាន​បញ្ជាក់​ថា ​សម្រាប់​មនុស្ស​មាន​សុខភាព​ល្អ  មេរោគ​នេះ​នឹង​មិន​ងាយ​បង្ក​ផល​វិបាក​បាន​ឡើយ ជា​ពិសេស​កីឡាករ​បាល់ទាត់​តែ​ម្ដង។ ​នៅ​ពេល​សុខភាព​រាងកាយ​ល្អ ​នោះ​នឹង​មិន​ងាយ​ឆ្លង​មេរោគ​ឡើយ។

អតីត​អ្នក​ចាំទី​ល្បី​ឈ្មោះ​ខាង​លើ​នេះ ​បាន​បន្ដ​ទៀត​ថា​៖ “ខ្ញុំ​គាំទ្រ​ចំពោះ​លីគ​អាល្លឺម៉ង់​ដែល​បើក​ប្រកួត​វិញ។ នៅ​ទី​បញ្ចប់​អ្នក​នឹង​ត្រូវ​តែ​រស់​នៅ​ជាមួយ​មេរោគ​នេះ ព្រោះ​រឿង​តែ​មួយ​ដែល​ដែល​បិទ​ប្រទេស​គឺ​ដើម្បី​ស្វែង​រក​វ៉ាក់សាំង​ការពារ​មេរោគ​សិន ​ឬ​ក៏​ថ្នាំ​ដើម្បី​ព្យាបាល។ ប៉ុន្តែ​វា​គ្រាន់​តែ​ជា​ក្ដី​សង្ឃឹម​ប៉ុណ្ណោះ​ថា​នឹង​មាន​វ៉ាក់សាំង​ការពារ។ យើង​មិន​អាច​បិទ​រហូត​នោះ​ទេ ​យើង​ត្រូវ​រស់​នៅ​ជាមួយ​មេរោគ​នេះ”៕ប្រភព Goal

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT