ក្របខណ្ឌលីគកំពូលរបស់ព័រទុយហ្គាល់ Primeira Liga បានដាក់កំណត់យកថ្ងៃទី៤ខែមិថុនាឆ្នាំ២០២០ខាងមុខនេះ ដើម្បីបើកការប្រកួតវិញហើយ។
លីគកំពូលមួយនេះ បានប្រកាសផ្អាកតាំងពីថ្ងៃទី១២ខែមីនាឆ្នាំ២០២០កន្លងទៅ ដោយសារតែប្រទេសនេះក៏មានករណីផ្ទុះមេរោគ Covid-19 ច្រើនផងដែរ។ តែដោយសារមួយរយៈនេះ ប្រទេសព័រទុយហ្គាល់មានករណីឆ្លងមេរោគកាន់តែតិចទៅ ដែលនឹងអាចគ្រប់គ្រងបាន ទើបបានជាលីគរបស់ពួកគេគ្រោងនឹងបើកដំណើរការវិញហើយ។
តាមការប្រកាសជាផ្លូវការ Primeira Liga នឹងបើកប្រកួតវិញនៅថ្ងៃទី៤ខែមិថុនាឆ្នាំ២០២០ខាងមុខ ដោយលេងបិទទ្វាមិនមានអ្នកគាំទ្រចូលទស្សនានោះទេ។ ដោយឡែកកីឡាករវិញក៏នឹងត្រូវពិនិត្យសុខភាពជាប្រចាំផងដែរ៕ប្រភព Goal