Riyad Mahrez កីឡាករនៅ Man City សព្វថ្ងៃ បានទម្លាយថា Liverpool ក៏ធ្លាប់ជាក្លឹបដែលចាប់អារម្មណ៍មកលើខ្លួនផងដែរ មុនពេលរូបគេផ្លាស់មកចូលរួមនៅមេឃខៀវ ប៉ុន្តែគ្រប់យ៉ាងត្រូវបរាជ័យក្រោយ Mohamed Salah ផ្លាស់ទៅកាត់មុខមុន។
ជាអតីតកីឡាករធ្លាប់លេងនៅ Leicester City ដែលត្រូវបាន Man City ទិញយកកាលពីឆ្នាំ ២០១៨ ក៏ជាពេលដែល Liverpool នាំយក Salah ចេញពី AS Roma នៅអ៊ីតាលី។
Mahrez និយាយថា៖ “មុនចុះហត្ថលេខាឲ្យ Man City ខ្ញុំក៏ទទួលបានការចាប់អារម្មណ៍ពីសំណាក់ក្លឹប Liverpool តែពេល Mohamed Salah មកដល់ គ្រប់យ៉ាងគឺត្រូវបានបញ្ចប់”។
រំឭកថានារដូវកាល ២០១៩/២០ Mahrez រកបាន ៩ គ្រាប់និង Assist ១៤ លើកនៅ ៣៧ ប្រកួតសរុបឲ្យក្លឹប Man City៕ ប្រភព៖ AF