រដ្ឋាភិបាលអង់គ្លេស បានបញ្ចេញឯកសារ ដើម្បីបើកប្រទេសឡើងវិញ ក្រោយពីបិទជាច្រើនសប្ដាហ៍ ដោយសារតែមេរោគ Covid-19 វាយលុកខ្លាំង។
ឯកសារដែលមានឈ្មោះថា គម្រោងការដើម្បីកសាងប្រទេសឡើងវិញ របស់រដ្ឋាភិបាលអង់គ្លេស ក៏មានបូកបញ្ចូលទាំងការយល់ព្រមឱ្យបើកការប្រកួត Premier League ឡើងវិញផងដែរ។ ដោយការប្រកួតនោះអាចធ្វើឡើងបាននៅចាប់ពីថ្ងៃទី១ខែមិថុនាឆ្នាំ២០២០ខាងមុខនេះទៅ ដោយត្រូវលេងបិទទ្វា និងមានផ្សាយតាមរយៈទូរទស្សន៍។
សម្រាប់ក្លឹបនៅអង់គ្លេសវិញ ក៏ចាប់ផ្ដើមកោះហៅកីឡាករដែលនៅបរទេសមកចូលអង់គ្លេសវិញផងដែរ។ ពួកគេកំពុងត្រៀមដើម្បីធ្វើតេស្ដរកមេរោគ Covid-19 ទៅលើកីឡាករទាំងអស់ ដោយអាចធ្វើឡើងរៀងរាល់សប្ដាហ៍ មុនពេលប្រកួត។ យ៉ាងណាមិញ បើទោះជាមានវិធានការល្អយ៉ាងណា ក៏នៅមានកីឡាករខ្លះមានក្ដីបារម្ភខ្លាចឆ្លងមេរោគនេះដដែល៕ប្រភព Espn