Sampdoria ​រក​ឃើញ​កីឡាករ​៤​នាក់ ឆ្លង Covid-19 ​

​ក្រុម Sampdoria ​បាន​ធ្វើ​តេស្ដ​កីឡាករ​ក្នុង​ក្រុម​ទាំង​អស់​មុន​ពេល​បើក​ដំណើរ​ការ​ប្រមូល​ផ្ដុំ​ហ្វឹកហាត់ ​តែ​លទ្ធផល​ចេញ​មក​មាន​កីឡាករ​ដល់​៤​នាក់​ផ្ទុក​មេរោគ Covid-19 ​។

​លីគ Serie A ​បាន​ប្រកាស​ឱ្យ​ក្លឹប​ទាំង​អស់​កោះ​ហៅ​កីឡាករ​ដើម្បី​ធ្វើ​តេស្ដ​មុន​ពេល​ប្រមូល​ផ្ដុំ​ហ្វឹកហាត់ ​ក្រោយ​ពី​មាន​ដំណឹង​ថា​នៅ​ខែ​ក្រោយ​នេះ ​អាច​បើក​ដំណើរ​ការ​ប្រកួត​វិញ​បាន។ ​នៅ​ពេល​ធ្វើ​តេស្ដ​នោះ​ដែរ ក្លឹប Sampdoria ​បាន​រក​ឃើញ​ថា​កីឡាករ​របស់​ខ្លួន​ដល់​ទៅ​៤​នាក់​ឯ​ណោះ​ដែល​ផ្ទុក​មេរោគ Covid-19 ​។ ​

​ក្នុង​ចំណោម​៤​នាក់​នោះ មាន​ម្នាក់​ដែល​ធ្លាប់​ឆ្លង​មេរោគ Covid-19 ​និង​ជា​សះស្បើយ​វិញ​ហើយ ​តែ​ឥឡូវ​រក​ឃើញ​ថា​មាន​ផ្ទុក​មេរោគ​នេះ​ឡើង​វិញ។ ​មិន​ត្រឹម​តែ​ក្លឹប​មួយ​នេះ​ទេ Fiorentina ​ក៏​ប្រកាស​ថា​រក​ឃើញ​៦​ករណី​ក្នុង​ក្លឹប​របស់​ខ្លួន​ផង​ដែរ ​ដោយ​ក្នុង​នោះ​មាន​កីឡាករ​៣​នាក់៕ប្រភព ៖ GOAL

  • Sampdoria ​រក​ឃើញ​កីឡាករ​៤​នាក់ ឆ្លង Covid-19 ​