​មិន​ចាំ​យូរ ​ក្រុម Newcastle ​ដាក់​គោលដៅ​យក Coutinho ​ពី Barcelona ​

ក្រុម Newcastle United ​កំពុង​តាម​ចែចូវ​យក​ខ្សែ​ប្រយុទ្ធ Philippe Coutinho ​មក​រួម​ក្រុម​នា​រដូវ​កាល​ក្រោយ​នេះ  បន្ទាប់​ពី​ឃើញ​តម្លៃ​ខ្លួន​របស់​គេ​ធ្លាក់​ចុះ​ខ្លាំង​។

Newcastle តាំង​ពី​បាន​ម្ចាស់​ថ្មី​ជា​សេដ្ឋី​ប្រាក់​វាល់​លាន​មក ​ពួកគេ​បាន​ដាក់​គោលដៅ ​និង​រៀប​ចំ​ផែនការ​ជា​ច្រើន​សម្រាប់​រដូវ​កាល​ក្រោយ​នេះ។ ​ជាក់​ស្ដែង ​ការ​ចង់​បាន​អ្នក​ចាត់ការ​ថ្មី ​និង​កីឡាករ​ល្បី​ៗ​ក៏​មាន​ច្រើន​ឡើង​ផង​ដែរ។ ​តាម​គម្រោង ​Newcastle ​នឹង​យក Pochettino ​អតីត​គ្រូ​បង្វឹក​ក្រុម Spurs ​មក​ដឹក​នាំ​ក្រុម។

ដោយ​ឡែក​សម្រាប់​កីឡាករ​ទី​១​ដែល​ពួកគេ​ចង់​បាន​វិញ គឺ Coutinho ​ដែល​ជា​កីឡាករ​ឆ្នើម​ម្នាក់​កាល​នៅ Liverpool ​ប៉ុន្តែ​ទៅ​លេង​នៅ Barcelona ​ហាក់​ដូច​ជា​ធ្លាក់​ជើង​ទៅ​វិញ។ តម្លៃ​ខ្លួន​របស់​កីឡាករ​ប្រេស៊ីល​រូប​នេះ ​ត្រូវ​បាន​គេ​ដឹង​ថា​អាច​ត្រឹម​៥០​លាន​ផោន​អី គឺ​ក្រុម​អ្នក​មាន​បុណ្យ​ព្រម​លក់​ចេញ​ហើយ ​ព្រោះ​ពេល​នេះ​ក្លឹប​ជា​ច្រើន​មិន​ចាប់​អារម្មណ៍​លើ​រូបគេ​ទៀត​ទេ៕ប្រភព ៖ Dailmail

 

 

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT