បើ​មិន​លក់​ចេញ ទុក​គរ​ជើង​ទល់​សព្វថ្ងៃ ឈុត​ ១១ នាក់​ ក្លឹប Monaco ល្មម​ក្លាយ​ជា​អធិរាជ​មួយ​នៅ​អឺរ៉ុប

Monaco ត្រូវ​បាន​គេ​ស្គាល់​ថា​ជា​ក្លឹប​នៅ​បារាំង​មួយ ដែល​ដើម​ឡើយ​ធ្លាប់​ជា​ទ្រនំ​ប្រមូល​ផ្តុំ​ជើង​កីឡាករ​កំពូលៗ​នា​ពេល​បច្ចុប្បន្ន​ជា​ច្រើន។ សោត​យ៉ាង​ដូច​ជា Mbappe, Fabinho និង Silva ជា​ដើម។

យ៉ាងណាមិញ​ក្លឹប​បាន​លក់​ចេញ​កីឡាករ​ទាំង​អស់​នោះ​ទៅ​កាន់​ក្លឹប​ធំៗ​នៅ​តំបន់​អឺរ៉ុប​ហើយ តែ​តាម TransferMarkt បាន​ផ្តុំ​ជើង ១១ រូប​ឡើង​វិញ សម្រាប់​ឈុត​អតីត​កីឡាករ Monaco ដែល​ត្រូវ​បាន​ក្លឹប​លក់​ចេញ។

  • អ្នកចាំទី: Lecomete
  • ខ្សែ​ការពារ: Mendy, Badiashile,Diallo
  • ខ្សែ​បម្រើ: Fabinho, Tielemans
  • ខ្សែ​ប្រយុទ្ធ: Lemar, James, Bernardo, Mbappe, Martial

បញ្ជាក់​ថា​ចំពោះ​ឈុត ១១ រូប​ខាង​លើ​នេះ បើ​គិត​ហាងឆេង​បច្ចុប្បន្ន​មាន​តម្លៃ​ប្រមាណ ៥៤៩ លាន​អឺរ៉ូ ធៀប​នឹង​ឈុត ១១ រូប​ល្អ​បំផុត​របស់ Monaco ​សព្វថ្ងៃ​ត្រឹម ២៨៣,២ លាន​អឺរ៉ូ​ប៉ុណ្ណោះ៕

ប្រភព៖ AF

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT