តម្លៃ​ខ្លួន Coutinho ​នៅ​សល់​ត្រឹម​៥០​លាន​ផោន​ប៉ុណ្ណោះ​

​កីឡាករ​ Philippe Coutinho ​ហាក់​ដូចជា​ធ្លាក់​តម្លៃ​ខ្លួន​ខ្លាំង​មែនទែន ​ក្រោយ​ពី​ផ្លាស់​ទៅ​លេង​នៅ Barcelona ​និង​ត្រូវ​ក្រុម Bayern Munich ​ខ្ចី​ជើង​កាល​ពី​ពេល​កន្លង​ទៅ។

កីឡាករ​ប្រេស៊ីល ​ផ្លាស់​ទៅ​លេង​នៅ​ក្រុម​អ្នក​មាន​បុណ្យ​ក្នុង​តម្លៃ​ជាង​១០០​លាន​ផោន។ ​តែ​ការ​ទៅ​លេង​នៅ​អេស្ប៉ាញ​នោះ ​មិន​ជោគជ័យ​ឡើយ ទើប​ត្រូវ​ក្រុម Barcelona ​ដាក់​ឱ្យ​ក្លឹប Bayern Munich ​ខ្ចី​ជើង។ ​ទៅ​លេង​នៅ​អាល្លឺម៉ង់ ​ខ្សែ​បម្រើ​ប្រយុទ្ធ​រូប​នេះ​នៅ​តែ​មិន​ល្អ​ដដែល ​ដោយ​ក្រុម Bayern Munich ​មិន​ព្រម​ទិញ​ផ្ដាច់​នោះ​ទេ គឺ​ឱ្យ​រូបគេ​មក Barcelona ​វិញ។ ​

​ក្រុម​អ្នក​មាន​បុណ្យ​បាន​ដាក់​តម្លៃ​ខ្លួន​គេ ៨០​លាន​ផោន​។ ​តម្លៃ​នេះ គ្មាន​ក្លឹប​ណា​មួយ​ចាប់​អារម្មណ៍​ឡើយ​ព្រោះ​ថ្លៃ​ខ្លាំង​ពេក ​មិន​សម​នឹង​ទម្រង់​លេង​បច្ចុប្បន្ន។ ​រហូត​ដល់​ពេល​នេះ ​មាន​ដំណឹង​មក​ថា Barcelona ​បញ្ចុះ​មក​ដល់​ត្រឹម​៥០​លាន​ផោន​ប៉ុណ្ណោះ ដើម្បី​លក់​ឱ្យ​ចេញ​នៅ​រដូវ​កាល​ដោះដូរ​ខាង​មុខ។ ​តម្លៃ​នេះ ​អាច​នឹង​ធ្វើ​ឱ្យ​ក្លឹប​នៅ​អង់គ្លេស ​ដូចជា Chelsea ​ជា​ដើម​នោះ អាច​នឹង​ទាក់ទង​ដើម្បី​នាំ​យក​អតីត​កីឡាករ Liverpool ​ត្រលប់​ទៅ​អង់គ្លេស​វិញ​ហើយ៕ប្រភព Marca

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT