ភរិយា Di Maria ថា​ក្រោយ​ប្តី​ខ្លួន​ចេញ​ពី Real ទៅ ManU មាន​គេ​ដៀលត្មះ​ពាក្យ​ឈឺចាប់​មួយ

ភរិយា​របស់ Angle di Maria គឺ​អ្នក​នាង Jorgelina Cardoso បាន​សើរើ​រឿង​ចាស់​គ្រា​ប្តី​របស់​ខ្លួន​ចាកចេញ​ពី Real Madrid មក​ចូលរួម​នៅ Man Utd នៅ​ឆ្នាំ ២០១៤ ដែល​ថា​កាល​នោះ​មាន​ពាក្យ​ល្ហិចល្ហៀង​ចេញ​ពី​ទឹកដី​អេស្ប៉ាញ​ថា​ពួក​គេ​ជា​មនុស្ស​មុខ​លុយ។

អ្នក​នាង Cardoso ​មិន​បាន​ប្រកែក​នឹង​ពាក្យ​តិះដៀល​នោះ​ឡើយ ហើយ​បាន​ពន្យល់​បែប​នេះ​ថា៖ “Angle បាន​លេង​នៅ​ក្លឹប​ដ៏​ល្អ​បំផុត​មួយ​ក្នុង​លោក ដោយ​អាកាសធាតុ​នៅ​ Madrid គឺ​ល្អ អាហារ​ក៏​ឆ្ងាញ់ តែ​ពេល​មួយ​គាត់​ដើរ​មក​ប្រាប់​ខ្ញុំ ថា​ទទួល​បាន​សំណើ​ពី​ក្លឹប Manchester”។

អ្នក​នាង​បន្ថែម៖ “គាត់​បាន​ប្រាប់​ថា​យើង​ត្រូវ​តែ​ទៅ ហើយ​ក៏​ដឹង​ថា​មាន​លុយ​ជា​ច្រើន​ដែល​រង់ចាំ​យើង ហើយ​មាន​ពាក្យ​និយាយ​ចេញ​ពី​អេស្ប៉ាញ​ហៅ​យើង​ថា​ជា​មនុស្ស​មុខ​លុយ ប្រាកដ​ហើយ​យើង​គឺ​បែប​ហ្នឹង​មែន តែ​អ្នក​ត្រូវ​ដឹង​ថា​ប្រសិន​យើង​ធ្វើការ​នៅ​ក្រុមហ៊ុន​មួយ ហើយ​មាន​ក្រុមហ៊ុន​គូ​ប្រជែង​ហ៊ាន​មក​ផ្តល់​ជូន​យើង​ទ្វេ​ដង នោះ​អ្នក​ក៏​ប្រាកដ​ជា​ទៅ​ដែរ”៕ ប្រភព៖ Marca

  • ភរិយា Di Maria ថា​ក្រោយ​ប្តី​ខ្លួន​ចេញ​ពី Real ទៅ ManU មាន​គេ​ដៀលត្មះ​ពាក្យ​ឈឺចាប់​មួយ