Jamie Carragher អតីតកីឡាករនៅហង្សក្រហម Liverpool ថ្មីៗនេះ បានបង្ហាញនូវជម្រើស ១១ រូបដែលល្អបំផុត នាមកីឡាករឈ្នះពានរង្វាន់ UCL នារយៈពេលជាង ២៨ ឆ្នាំចុងក្រោយ។
លក្ខខណ្ឌនៃការ Challenge របស់ដែលមានឈ្មោះ #CarraChallenge គឺលោកទាមទារឲ្យមានការជ្រើសយកកីឡាករនិងអ្នកចាត់ការ ដែលធ្លាប់ឈ្នះពានរង្វាន់ UCL ហើយក្នុងមួយក្លឹបប្រើឈ្មោះតែកីឡាករមួយរូបគត់ ក៏ដូចជាជម្រើសជាតិទោល។
ប៉ុន្តែក្នុងចំណោមនោះឃើញមាន Lionel Messi តែគ្មាន Cristiano Ronaldo នៅ Real Madrid នោះឡើយ។ ដូចបង្ហាញខាងក្រោម៖
- អ្នកចាំទី: Cech
- ខ្សែការពារ: Kohler, Hierro, Alaba
- ខ្សែបម្រើ: Deschamps, Gerrard, Seedorf
- ខ្សែប្រយុទ្ធ: Kaka, Messi, Eto’o
កីឡាករបម្រុងគឺ Deco (កីឡាករនៅ Porto និងសញ្ជាតិព័រទុយហ្គាល់) ខណៈអ្នកចាត់ការនោះគឺ Sir Alex Ferguson គ្រូដឹកនាំ Man Utd៕ ប្រភព៖ SportBible