លោក ​Ronald Koeman ​ត្រូវ​បញ្ជូន​ទៅ​មន្ទីរពេទ្យ​ភ្លាម ​ក្រោយ​មាន​បញ្ហា​បេះដូង​

​លោក  Ronald Koeman ​គ្រូ​បង្វឹក​ជម្រើស​ជាតិ​ហុល្លង់ ​ត្រូវ​បញ្ជូន​ទៅ​មន្ទីរពេទ្យ​ភ្លាម​ៗ ​ក្រោយ​ពី​លោក​ឈឺ​ទ្រូង ដែល​អាច​មក​ពី​បញ្ហា​បេះដូង​។

​បុរស​វ័យ​៥៧​ឆ្នាំ​ខាង​លើ​ធ្លាប់​ដឹក​នាំ​ក្រុម Southampton ​និង ​Everton ​នៅ​អង់គ្លេស ​មុន​ពេល​ទៅ​ដឹក​នាំ​ក្រុម​ជម្រើស​ជាតិ​ហុល្លង់​កាល​ពី​២​ឆ្នាំ​មុន។ ​លោក​ធ្លាប់​មាន​បញ្ហា​បេះដូង​កន្លង​ទៅ ​ហើយ​កាល​ពី​យប់​ថ្ងៃ​អាទិត្យ​កន្លង​ទៅ​នេះ ​វា​បាន​ធ្វើ​ទុក្ខ​ដែល​តម្រូវ​ឱ្យ​បញ្ជូន​ទៅ​កាន់​មន្ទីរពេទ្យ​ភ្លាម​ៗ ​ដើម្បី​ជួយ​សង្គ្រោះ។

យ៉ាងណាមិញ ​ប្រភព​នៅ​ហុល្លង់​បាន​បញ្ជាក់​ថា​សុខភាព​របស់​លោក Koeman ​មិន​ធ្ងន់ធ្ងរ​ខ្លាំង​ទេ ​ដោយ​បាន​ជួយ​សង្គ្រោះ​ទាន់​ពេល​វេលា។ ​លោក​កំពុង​តែ​សម្រាក​ព្យាយាម ​និង​ស្ថិត​ក្រោម​ការ​តាមដាន​របស់​ក្រុម​គ្រូ​ពេទ្យ។ ដោយ​រំពឹង​ថា​អាច​នឹង​ចេញ​ទៅ​ផ្ទះ​វិញ​នៅ​ពេល​ឆាប់​ៗ​នេះ៕ប្រភព Dailymail

  • លោក ​Ronald Koeman ​ត្រូវ​បញ្ជូន​ទៅ​មន្ទីរពេទ្យ​ភ្លាម ​ក្រោយ​មាន​បញ្ហា​បេះដូង​