ManU ព្រម​ឲ្យ​អាវ​លេខ ៧ ប្រសិន​កីឡាករ​កំពូល​រូប​នេះ ព្រម​ផ្លាស់​មក Old Trafford

ក្លឹប Manchester United ត្រូវ​បាន​រាយការណ៍​ថា​នឹង​ផ្តល់​ជូន​អាវ​លេខ​ពិសេស នោះ​គឺ​លេខ ៧ សម្រាប់​កីឡាករ Jadon Sancho ប្រសិន​ណា​យុវជន​រូប​នេះ​ព្រមព្រៀង​ដើរ​ចេញ​ពី Dortmund និង​ផ្លាស់​មក​កាន់​ទឹកដី Old Trafford។

ក្នុង​ការ​ប្រកួតប្រជែង​លើ​ទីផ្សារ​ដោះដូរ United ត្រូវ​តតាំង​ជាមួយ Chelsea, Real Madrid និង Barcelona ​ដែល​សុទ្ធ​សឹង​ជា​ក្លឹប​ពុះ​កញ្រ្ជោល​ចង់​បាន​យុវជន​អង់គ្លេស​ដូចៗ​គ្នា។

នៅ ២៣ ប្រកួត​សរុប​ក្នុង​ក្របខ័ណ្ឌ Bundesliga រដូវ​កាល ២០១៩/២០ Sancho ​ចូលរួម​ចំណែក​រក​គ្រាប់​បាល់+Assist ដល់​ទៅ ៣០ គ្រាប់​ឯ​ណោះ​ឲ្យ​ក្លឹប។

ប្រភព​ពី Mirror ចុះ​ផ្សាយ​ថា បិសាច​ក្រហម​នឹង​ហ៊ាន​ឲ្យ​លេខ​អាវ​សំខាន់ ដែល​ធ្លាប់​គ្រង​ដោយ​ជើង​ចាស់​កំពូលៗ​ដូច​ជា George Best, Bryan Robson, Eric Cantona, David Beckham និង Cristiano Ronaldo ឲ្យ​ទៅ​ Sancho។ នេះ​ទំនង​ជា​ដក​ចេញ​ពី Alexis Sanchez ដែល​បច្ចុប្បន្ន​កំពុង​ខ្ចី​ជើង​នៅ​ក្លឹប Inter Milan៕

ប្រភព៖ Sportsmole

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT