Paul Pogba ហាក់មិនទទួលបានជោគជ័យទាល់តែសោះជាមួយ Man Utd នៅរយៈពេលមួយឆ្នាំចុងក្រោយនេះ ហើយក្រោយពេលដែល Bruno Fernandes មកចូលរួមនៅ Old Trafford ក៏រុញឲ្យកីឡាករបារាំងកាន់តែអស់តម្លៃថែមទៀត។
ទន្ទឹមនឹងបញ្ហារបួសញាំញី Pogba ទើបបង្ហាញខ្លួនបាន ៨ ប្រកួតគត់ នារដូវកាល ២០១៩/២០ ជាមួយ United។
តាមការបញ្ជាក់របស់ជើងចាស់លោក Rio Ferdinand បានទទូចប្រាប់ឲ្យអ្នកចាត់ការ Ole គួរផ្លាស់ប្តូរ Role សម្រាប់ Pogba ប្រសិនចង់ឲ្យគេទទួលបានផ្លែផ្កាលើទីលានប្រកួត។ នោះគឺការប្តូរពីតំណែងខ្សែបម្រើការពារ (Defensive Midfield) មកខ្សែបម្រើប្រយុទ្ធ (Attacking Midfiled) វិញ។
លោក Ferdinand បាននិយាយ៖ “ខ្ញុំគិតថា Pogba គេលេងមិនត្រូវនឹងតំណែងល្អបំផុតរបស់គេឡើយ ដោយការលេងនៅបម្រើការពារ ខ្ញុំគិតថាគេអាចធ្វើបាន តែបើចង់ឲ្យគេក្លាយជាតារាឆ្នើមតម្លៃ ៩០ លានផោនពិតប្រាកដណាស់ គឺតំណែងនៅបម្រើប្រយុទ្ធដូចជាកាលលេងនៅ Juventus ទើបត្រូវ”៕
ប្រភព៖ Metro