Xabi Alonso អតីតកីឡាករ Liverpool អាចក្លាយជាជំនួយការរបស់លោក Pep Guardiola នៅក្រុម Manchester City ក្រោយពីការចាកចេញរបស់ Arteta ទៅ។
លោក Pep នៅមិនទាន់រកបានជំនួយការថ្មី ដើម្បីជំនួសតំណែងរបស់លោក Arteta ដែលចាកចេញទៅដឹកនាំក្រុម Arsenal ទេ។ បើតាមប្រភព ឱ្យដឹងថាលោក Pep ពេញចិត្ត Alonso ដើម្បីមករួមការងារ ដោយពួកគេទាំងពីរនាក់ធ្លាប់ធ្វើការជាមួយគ្នាម្ដងមកហើយកាលនៅ Bayern Munich ។ ដោយ Alonso បច្ចុប្បន្ននេះ កំពុងដឹកនាំក្រុម Real Sociedad B ដែលកំពុងឈរនៅលេខ៥ ក្នុងតារាងលីគលំដាប់ទី៣នៃអេស្ប៉ាញ។
កាលពីឆ្នាំ២០១៨កន្លងទៅ អតីតកីឡាករ Liverpool ខាងលើនេះ ធ្លាប់ទៅមើលនិងរៀនសូត្របន្តិចបន្តួចនៅទីលានហ្វឹកហាត់របស់ក្លឹប Man City ម្ដងមកហើយ។ លោក ក៏ធ្លាប់ជាកីឡាករដែលស្ថិតនៅក្រោមការដឹកនាំរបស់លោក Pep ផងដែរ កាលនៅក្រុម Bayern Munich ចន្លោះឆ្នាំ២០១៤ដល់២០១៦៕ប្រភព Dailymail