កីឡាករអាចនឹងប្រឈមការពិន័យកាតលឿងពីអាជ្ញាកណ្តាល ប្រសិនពួកគេមានសកម្មភាពខាកស្តោះលើទីលានប្រកួត ក្រោយបាល់ទាត់កំណត់កាលបរិច្ឆេទឲ្យត្រលប់ចូលទីលានវិញ។ នេះបើតាមការបញ្ជាក់របស់ប្រធានគណៈកម្មការផ្នែកវេជ្ជសាស្រ្តរបស់ FIFA។
បាល់ទាត់នៅអាល្លឺម៉ង់ រំពឹងនឹងត្រលប់មកវិញនៅថ្ងៃទី ៩ ឧសភា ខណៈនៅអ៊ីតាលីអាចនឹងលើកដល់ដើមខែមិថុនា។
ប្រាប់ Telegraph ប្រធានគណៈកម្មាធិការផ្នែកវេជ្ជសាស្ត្រខាងលើ លោក Michel D’Hooghe បាននិយាយ៖ “ការខាកស្តោះនេះវាក្លាយជាទម្លាប់មួយហើយក្នុងបាល់ទាត់ ប៉ុន្តែបើនិយាយទៅវាគ្មានអនាម័យនោះទេ”។
លោកបន្ថែម៖ “អ៊ីចឹងពេលបាល់ទាត់ត្រលប់មកវិញម្តងទៀត យើងគួរតែត្រូវបានគិតនិងបញ្ចៀសនូវបញ្ហាមួយនេះ ដើម្បីអនាម័យនិងបញ្ចៀសការរាតត្បាតវីរុស តែបើល្មើសប្រហែលជាអាចពួកគេត្រូវពិន័យកាតលឿងណាមួយ”៕
ប្រភព៖ SportBible