Premier League ​ចង់​ឱ្យ​ប្ដូរ​បាន​៥​នាក់ ពេល​លីគ​ត្រលប់​មក​វិញ​

​ក្របខណ្ឌ Premier League ​កំពុង​រៀប​ចំ ​កំណត់​ពេល​វេលា ​ច្បាស់​លាស់ ដើម្បី​ចូល​លេង​លីគ​វិញ​ហើយ ក្រោយ​ពី​ផ្អាក​ជា​ច្រើន​សប្ដាហ៍​មក​នេះ​ដោយសារ​មេរោគ Covid-19។

ជាមួយ​ការ​ត្រលប់​មក​វិញ​នេះ​ដែរ ​Premier League ​ក៏​កំពុង​ពិចារណា​ដើម្បី​ដាក់​ច្បាប់​ថ្មី​មួយ ដោយ​អាច​ប្ដូរ​កីឡាករ​បាន​ដល់​៥​នាក់​ក្នុង​មួយ​ប្រកួត​ផង​ដែរ។ ​ការ​ដាក់​ឱ្យ​ប្ដូរ​បាន​ច្រើន​យ៉ាង​នេះ គឺ​ដើម្បី​ឱ្យ​ក្រុម​អាច​ប្ដូរ​កីឡាករ​ចូល​លេង​បាន​ច្រើន​នាក់ ​កុំ​ឱ្យ​ម្នាក់​ៗ​ហត់​ខ្លាំង​ពេក។ ​នៅ​ពេល​ត្រលប់​មក​វិញ​នោះ គឺ​អាច​នឹង​លេង​៣​ថ្ងៃ​២​ប្រកួត ដើម្បី​បញ្ចប់​រដូវ​កាល​ឱ្យ​បាន​ឆាប់​តាម​កាល​វិភាគ។

​រំលឹក​ថា​លីគ​កំពូល​អង់គ្លេស​នេះ ​ក្រុម Liverpool ​សឹង​តែ​លើក​ពាន​រង្វាន់​ទៅ​ហើយ ដោយ​នៅ​សល់​តែ​២​ប្រកួត​ទៀត​ប៉ុណ្ណោះ​អាច​លើក​ពាន​បាន។ ​តែ​ដោយសារ​មេរោគ Covid-19 ​វាយ​លុក ទើប​បាន​ជា​ត្រូវ​ផ្អាក​សិន​រហូត​មក​ដល់​ពេល​នេះ៕ប្រភព Dailymail

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT