តាមរបាយការណ៍ចុងក្រោយ បាល់ទាត់នៅក្របខ័ណ្ឌ LaLiga របស់ប្រទេសអេស្ប៉ាញ នឹងអាចវិលត្រលប់មកប្រកួតជាធម្មតាវិញនាចន្លោះថ្ងៃទី ៦-៧ មិថុនា ខណៈការហ្វឹកហាត់នឹងអាចធ្វើទៅបាននាពាក់កណ្ដាលខែឧសភា។
តាមប្រភពពីសារព័ត៌មាន Cope សង្កត់ធ្ងន់ថារដូវកាល ២០១៩/២០ ក៏នឹងបញ្ចប់ទៅវិញត្រឹមថ្ងៃទី ៣១ កក្កដា ពោលគឺមានរយៈពេលជិត ២ ខែក្រោយបើកការប្រកួតនាដើមខែមិថុនា ខណៈប្រកួតសេសសល់នៅ LaLiga គ្រប់ក្រុមសល់ ៨ ជុំទៀតក្នុងដៃ។
បែបនេះការប្រកួតនៃក្រុមនីមួយៗ នឹងត្រូវធ្វើឡើងរៀងរាល់ ៧២ ម៉ោងឬ ៣ ថ្ងៃម្តង ពោលមិនមែន ១ សប្តាហ៍លេងមួយជុំដូចមុនៗទៀតឡើយ ដើម្បីសម្របសម្រួលឲ្យការប្រកួតអាចបញ្ចប់ទៅបានឆាប់ត្រឹមចុងខែកក្កដានេះ៕ ប្រភព៖ BeSoccer