ចៅហ្វាយក្រុង Madrid បាននិយាយថាព្រឹត្តិការណ៍កីឡានៅប្រទេសអេស្ប៉ាញនឹងត្រលប់មកវិញនាពេលឆាប់ៗខាងមុខនេះ ប៉ុន្តែត្រូវលេងបិទទ្វារហូតដល់ចុងឆ្នាំនេះ។អេស្ប៉ាញជាប្រទេសមួយឆ្លងមេរោគ Covid-19 ច្រើនខ្លាំងនៅអឺរ៉ុប ប៉ុន្តែក្រោយពីបិទប្រទេសជាច្រើនសប្ដាហ៍មក ពេលនេះពួកគេបានធូរស្បើយពីមេរោគនេះហើយ។ ការងារមួយចំនួនក្នុងប្រទេសនេះ បានបើកដំណើរការមកវិញហើយ ប៉ុន្តែការប្រកួតកីឡានៅមិនទាន់អាចបើកបាននោះទេ។
ក្លឹបមួយចំនួនបានប្រមូលផ្ដុំកីឡាករហ្វឹកហាត់ ប៉ុន្តែខ្លះទៀតក៏មិនទាន់ដែរ។បើតាមចៅហ្វាយក្រុង Madrid បានបញ្ជាក់ថាព្រឹត្តិការណ៍កីឡាទាំងអស់មិនថា បាល់ទាត់ ទេនឹងត្រលប់មកវិញឆាប់ៗនេះ។ តែការត្រលប់មកវិញ លើកនេះនឹងមិនឱ្យអ្នកគាំទ្រចូលទស្សនានោះទេ រហូតចុងឆ្នាំនេះឯណោះ៕