Djokovic ​យក​ឈ្នះ ​Nadal ​ឡើង​វគ្គ​ផ្ដាច់ព្រ័ត្រ Wimbledon

Djokovic ​យក​ឈ្នះ ​Nadal ​ឡើង​វគ្គ​ផ្ដាច់ព្រ័ត្រ Wimbledon​

កីឡាករ​ Novak Djokovic ​បាន​យក​ឈ្នះ​លើ​ជើង​ខ្លាំង ​Rafael Nadal ​ដើម្បី​ឡើង​ដល់​វគ្គ​ផ្ដាច់ព្រ័ត្រ​ពាន​រង្វាន់ Wimbledon ។

ការ​ប្រកួត​រវាង​កំពូល​កីឡាករ​ទាំង​ពីរ​ខាង​លើ​នេះ ​ពិត​ជា​ស្វិតស្វាញ​មែនទែន។ ជើង​ខ្លាំង​របស់​សែប ​បាន​យក​ឈ្នះ​ Nadal ​ក្នុង​លទ្ធផល 6-4, 3-6, 7-6, 3-6, 10-8  ​ដោយ​ការ​ប្រកួត​នេះ​ប្រើ​ពេល​ជាង​៥​ម៉ោង​ឯ​ណោះ។ Djokovic បាន​និយាយ​ចំពោះ​ការ​ប្រកួត​នេះ​ថា​ វា​ជា​ការ​ប្រកួត​ដែល​ជក់​ចិត្ត​សម្រាប់​អ្នក​គាំទ្រ និង​កីឡាករ​ផ្ទាល់​ពិត​ជា​បង្ហាញ​សមត្ថភាព​អស់​ហើយ។ ​យក​ឈ្នះ Nadal ​ពិត​ជា​មិន​មែន​ជា​រឿង​ងាយ​ស្រួល​ឡើយ ​ប៉ុន្តែ​រូបគេ​អាច​ធ្វើ​បាន ដើម្បី​ឡើង​ទៅ​វគ្គ​ផ្ដាច់ព្រ័ត្រ។

Djokovic ​នឹង​ប៉ះ​ជាមួយ​កីឡាករ  Kevin Anderson ​វគ្គ​ផ្ដាច់ព្រ័ត្រ​នៅ​ថ្ងៃ​នេះ ​ដើម្បី​សម្រេច​ថា​នរណា​ជា​ម្ចាស់​ពាន​រង្វាន់  Wimbledon ​នៅ​ឆ្នាំ​នេះ៕ប្រភព៖ DailyMail

 

 

 

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT