អង់គ្លេស ​នឹង​ចាប់​ផ្ដើម​ប្រមូល​ផ្ដុំ​ហ្វឹកហាត់​នៅ​ថ្ងៃ​ទី​១៨​ខែ​ក្រោយ​នេះ​

​ក្របខណ្ឌ​ Premier League ​នឹង​ចាប់​ផ្ដើម​ប្រមូល​ផ្ដុំ​ហ្វឹកហាត់​វិញ ​នៅ​ថ្ងៃ​ទី​១៨​ខែ​ក្រោយ​នេះ ​មុន​ពេល​អាច​បើក​ការ​ប្រកួត​វិញ​បាន​។

​អង់គ្លេស ​រង​ផល​ប៉ះ​ពាល់​ខ្លាំង​ដែរ​ដោយ​មេរោគ Covid-19 ​ដែល​សឹង​តែ​ធ្វើ​ឱ្យ​វិស័យ​បាល់ទាត់​ត្រូវ​រំសាយ​ចោល​ទៅ​ហើយ។ តែ​ដោយសារ​បើ​រំសាយ Premier League ​ត្រូវ​សង​សិទ្ធិ​លក់​ផ្សាយ​វិញ​ជាង​១​ពាន់​លាន​ដុល្លារ​នោះ ​ទើប​ពួកគេ​ព្យាយាម​គ្រប់​បែប​យ៉ាង​ដើម្បី​ឱ្យ​បើក​ដំណើរ​ការ​វិញ​បាន​។ ​កាល​ពី​ម្សិលមិញ ​ប្រភព​នៅ​អង់គ្លេស​បាន​បញ្ជាក់​ថា​ថ្នាក់​ដឹក​នាំ ​បាន​ប្រាប់​ថា​ក្លឹប​ទាំង​អស់​អាច​ប្រមូល​ផ្ដុំ​ហ្វឹកហាត់​វិញ​បាន ​នៅ​ថ្ងៃ​ទី​១៨​ខែ​ឧសភា​ឆ្នាំ​២០២០​នេះ​ហើយ។

​ក្រោយ​ពី​ធ្វើ​ការ​ហ្វឹកហាត់​ពី​ថ្ងៃ​ទី​១៨​ទៅ ​បាន​៣​សប្ដាហ៍ ​ក្របខណ្ឌ Premier League ​នឹង​ពិចារណា​ម្ដង​ទៀត ដើម្បី​បើក​ការ​ប្រកួត​វិញ។ ​ដោយ​ការ​ប្រកួត​នោះ ​ត្រូវ​ធ្វើ​ឡើង​ដោយ​បិទ​ទ្វា​មិន​ឱ្យ​អ្នក​គាំទ្រ​ចូល​ទស្សនា​នោះ​ទេ៕ប្រភព Dailymail

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT