សហព័ន្ធបាល់ទាត់អេស្ប៉ាញ បានដាក់សរសេរលិខិតទៅខាង UEFA រូចហើយ ប្រសិនណាបើពួកគេមិនអាចបញ្ចប់រដូវកាលបានទេ នោះនឹងយកលទ្ធផលចំណាត់ថ្នាក់តាមតារាងបច្ចុប្បន្ន។បើតាមតារាងត្រឹមពេលនេះ គឺក្រុម FC Barcelona នៅលេខ១ Real Madrid នៅលេខ២ Sevilla លេខ៣ និង Real Sociedad ៤ មានកៅអីលេងពានរង្វាន់ UEFA Champions League រដូវកាលក្រោយ។ ដោយឡែកសម្រាប់ក្រុម AT Madrid វិញ ស្ថិតនៅលេខ៦ឯណោះ បានត្រឹមកៅអី Europa League ប៉ុណ្ណោះ។
ប្រសិនបើក្រុមរបស់លោក Simeone មិនអាចចូលលេងក្នុង UCL បានទេ នោះពួកគេនឹងជួបបញ្ហាធំមិនខាន ពោលគឺខាតបង់ប្រាក់ជាច្រើន។ AT Madrid នេះ បានលេងក្នុង UCL ៧រដូវកាលមកហើយ ខណៈដែលពួកគេបានចំណូលច្រើនខ្លាំងពីការចូលលេងពាននេះ ទាំងការលក់សិទ្ធផ្សាយ និងសំបុត្រ៕